ចាប់ខ្លួនអ្នកកាសែត២នាក់ ពេលកំពុងដេកចាំយកព័ត៌មាន.អំពីបទល្មើសព្រៃឈើ ដែលតែងតែដឹកចេញពីភ្នំឱរ៉ាល់! ខណៈអ្នកដឹកជញ្ជូនឈើ មិនត្រូវបានបង្ក្រាប!
ដោយ នាគខ្មៅថ្ងៃទី ១២ ខែ ខែកក្កដា ឆ្នាំ ២០២៥
(កំពង់ស្ពឺ)៖
អ្នកកាសែតចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន
ដើម្បីចាត់ការតាមច្បាប់.!។
ដោយចោទថា
ពួកគេដាក់កុងត្រូលជជុះទារលុយពីអ្នករកស៊ីដឹកឈើ អុស
ធ្យូងចេញពីភូមិសាស្ត្រស្រុកឱរ៉ាល់។
ការឃាត់ខ្លួននេះ
បានធ្វើឡើងនៅចំណុចផ្លូវគ្រួសក្រហម កំណាត់ផ្លូវជាតិលេខ៤៤
ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់
កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
តាមការបញ្ជាពីគណបញ្ជាការឯកភាពស្រុកឱរ៉ាល់!!។
អ្នកកាសែតដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ
វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល
ខេត្តព្រៃវែង មុខរបរជាអ្នកសារព័ត៌មាន(បាសិទ្ធធីវី)។
ក្នុងនោះសមត្ថកិច្ច៖
ដកហូតរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-2110 ពូថៅចំនួន០១ដេីម ដែកចំរ៉ុងចំនួន១០គ្រាប់ ទូរស័ព្ទម៉ាក Iphone ចំនួន ០២គ្រឿង កាតសម្គាល់អ្នកសារពត៌មានចំនួន ០០២សន្លឹក
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក ប័ណ្ណបើកបរចចចំនួន០១សន្លឹក
ប័ណ្ណសម្គាល់រថយន្តចចំនួន១សន្លឹក លុយខ្មែរចំនួន១លានរៀល ។
២-ឈ្មោះ សឿន សំណាង ភេទប្រុស
អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបបួយ ស្រុកឆែប ខេត្តព្រះវិហារ
មុខរបរជាអ្នកសារព័ត៌មានអង្គភាព(ស្លឹករឹត)។ក្នុងនោះសមត្ថកិច្ច៖ ដកហូត រថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2O-2441
-ទូរស័ព្ទចំនួន
០២គ្រឿង (ម៉ាក Iphone ០១គ្រឿង
ម៉ាក តិចណូ ០១គ្រឿង)
-លុយខ្មែរចំនួន៤០ម៉ឺនរៀល
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន
០១សន្លឹក
-កាតសម្គាល់អ្នកសារពត៌មានចំនួន
០១សន្លឹក
-ជំពាមកៅស៊ូចំនួន ០១
–ចិញ្ជៀនដាំត្បូងចំនួន០១វង់
។
សមត្ថកិច្ចបញ្ជាក់ថា
ក្រោយឃាត់ខ្លួន សមត្ថកិច្ច បាននាំយកអ្នកកាសែតទាំង២នាក់ មកកាន់អធិការដ្ឋានស្រុកឱរ៉ាល់
ដើម្បីធ្វើការសាកសួរ
នៅចំពោះមុខសមត្ថកិច្ច អ្នកកាសែតទាំង២នាក់ បានឆ្លើយសារភាពថា
ពួកខ្លួនស្ថិតនៅចំណុចនោះ ដើម្បីឃ្លាំមើលបទល្មើសព្រៃឈើ និងយកលុយពីអ្នកដឹកអុស
ដឹកធ្យូងក្នុង១ឡាន ៥០០០រៀល ទៅ ១០,០០០រៀលគ្រាន់ទិញបាយហូប ហហើយមិនដែលដេញចាប់ ដេញស្ទាក់អ្វីទេ គឺអ្នករកស៊ីឈើ អុស
ធ្យូងទាំងនោះឈប់ឡានអោយដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ!!។
បច្ចុប្បន្នៈ
អ្នកកាសែតទាំង២នាក់ខាងលើ ស្ថិតក្រោមការឃាត់ខ្លួន
នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបញ្ជូនទៅកាន់តុលាការ!។
ពាក់ព័ន្ធការចាប់ខ្លួន
អ្នកកាសែត២នាក់ខាងលើនេះដែរ មហាជនទូទៅជាពិសេស
បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស.កំពុងផ្ទុះការរិៈគន់.សម្ដែងការសោកស្ដាយ.រន្ធត់ចិត្ត
និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់។
ដោយថា អ្នកកាសែតគ្រាន់តែ
ចុះយកព័ត៌មាន ចាំប្រមាញ់បទល្មើសព្រៃឈើសោះហ្នឹង! បែរជាក្លាយជាឆ្អឹងទទឹងករបស់គេ។
រហូតត្រូវចាប់ខ្លួន
ទាំងដែលកំពុងសំរាកពេលយប់ និងពុំបានដាក់បារ៉ាស់ ស្ទាក់ឃាត់បទល្មើសព្រៃឈើ
ដើម្បីជំរិតយកលុយនោះឡើយ។
ម្យ៉ាងវិញទៀត អ្នកកាសែតខាងលើ
ក៏ពុំបានបើករថយន្ត ដេញចាប់បទល្មើសព្រៃឈើ ដើម្បីជំរិតទារលុយអ្វីដែរ.។
-បងប្អូនអ្នកសារព័ត៌មានចោទជាសំនួរថា៖
អ្នកកាសែត ចាំប្រមាញ់បទល្មើសត្រូវគេចាប់.ចុះហេតុអ្វីបានជា
មិនចាប់ខ្លួនពួកប្រព្រឹត្តបទល្មើសព្រៃឈើ ដែរទៅ.។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញ ត្រួតពិនិត្យ មន្ត្រីអនុវត្តច្បាប់មួយចំនួន
នៅខេត្តកំពង់ស្ពឺដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
Post a Comment