អគារអនឡាញដុះស្លែខុសច្បាប់ កំពុងផ្គើននិងអនុសាសន៍របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ចំណែកបងៗមន្ត្រីប្រចាំតំបន់មិនហ៊ានបង្រ្កាប វគ្គ៨
ផ្សាយចេញនៅថ្ងៃទី ០២ខែកក្កដាឆ្នាំ២០២៥
ក្រុងប៉ោយប៉ែត៖ អគារមួយកន្លែង
ដែលមានទីតាំង នៅទុលមុខធនាគារអេស៊ីលីដា ជាប់ភ្លើងស្តុប ផ្លូវជាតិលេខ៥
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
កំពុងបើកដំណើរការ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់
ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ចំណែក សមត្ថកិច្ចប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់
នេះជាការអនុវត្តច្បាប់បែបស្តុងដាពីរ តើក្រសួងមហាផ្ទៃចាត់វិធានការណ៍យ៉ាងណា ?
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ចុះ
ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
ការអនុវត្តច្បាប់
បែបស្តុងដាពីរ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ស៊ីប្រាក់ខែរដ្ឋ
ពោលគឺជ:ឥទ្ធិពលដល់អាក្រក់ មកលើសង្គម ដែលធ្វើអោយប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូ
ដល់មន្ត្រីនគរបាល ដែលកំពុងបំពេញភារកិច្ច ស្អាតស្អំ នៅក្នុងនោះ
កាតព្វកិច្ចក្នុងនាមមន្ត្រីអនុវត្តច្បាប់ មិនគួរណាបណ្តែតបណ្កោយ អោយក្រុមញៀនល្បែង
ដើរជួលអគារបង្កើនបទល្មើសរាប់សិបកន្លែង ដែលផ្ទុយពីចរាចរណែនាំ របស់រាជរដ្ឋាភិបាល
នៅក្នុងចំណុចនេះ ម្ចាស់អគារដ៏មានឥទ្ធិពល
ពិតជាមានខ្នងបង្អែកដ៏រឹងមាំ ទើបលោក ឧត្តមសេនីយ៍ទោស្នងការដ្ឋាននគរបាល
ក៏មិនហ៊ានចុះបង្ក្រាប តែទោះបីយ៉ាងណាក្តី
ករណីអគារអនឡាញខាងលើ អង្គភាពអ្នកសារព័ត៌មានយើង បានបំពេញកាតព្វកិច្ច
ក្នុងការផ្តល់ព័ត៌មាន ជូនថ្នាក់ដឹកនាំដើម្បីអោយជ្រាបជាព័ត៌មាន ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា
ឧត្តមសេនីយ៍ឯក សៀង សេន
ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច
ចំពោះទីតាំងខាងលើផងទាន។
នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស
មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញមួយកន្លែងនេះដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ
ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះនិងសូមឯកឧត្តម អភិសន្តិបណ្ឌិត
ជួយបំភ្លឺចំពោះករណីដែលមន្ត្រី មិនអនុវត្តច្បាប់ ក្នុងការ បង្ក្រាបបទល្មើស
ដោយរយ:កន្លងមក ក្រុងប៉ោយប៉ែត ឃើញតែកម្លាំងមន្ត្រីជំនាញនៃ អគ្គស្នងការនគរ
បាលជាតិចុះបង្រ្កាបដោយផ្ទាល់ តើមន្ត្រីប្រចាំតំបន់
មិនមានសមត្ថភាពបង្ក្រាបឬមួយយ៉ាងណា ដើម្បីរក្សាសន្តិសុខ សុវត្តិភាព
យោងគោលនយោបាយភូមិ-ឃុំ/សង្កាត់ ចរាចរណែនាំរបស់ប្រមុខ រាជរដ្ឋាភិបាល
អង្គភាពអ្នកសារព័ត៌មានរស់ក្រោម
ដំបូងសន្តិភាព ស៊ីអេចអ ធីវីអនឡាញសូមធ្វើសេចក្តីរាយការណ៍ ជូនសម្តេច បវរធិបតី
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំ សម្តេចជាទីគោរពដ៏ខ្ពង់ ខ្ពស់
បំផុត នៃខ្ញុំ សូមសម្តេចមេត្តា អនុវត្តអភិក្រមទី៥ ដើម្បីបោសសម្អាត
មន្ត្រីមិនអនុវត្តច្បាប់ យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុច
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ព្រមទាំងចរាចរណែនាំ របស់ក្រសួង
និងស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចពង្រឹងច្បាប់ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment