អគារ នៅក្រុងប៉ោយប៉ែត ដែលមានឈ្មោះថា ឡាក់គី បៀលឌីងLUCK BUILDING ដែលជាកន្លែងស្នាក់របស់ជនបរទេស សូមថ្នាក់ដឹកនាំមេត្តាចុះត្រួតពិនិត្យ វគ្គ១

 


ផ្សាយចេញនៅថ្ងៃទី១២ខែ កក្តដាឆ្នាំ២០២៥

(ក្រុងប៉ោយប៉ែត)  អគារសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលជាកន្លែងស្នាក់របស់ជនជាតិ ឥណ្ឌូនេស៊ី រាប់រយនាក់ តើជនជាតិទាំងនោះពួកគាត់ បម្រើការងារនៅក្រុមហ៊ុនណា ?តើក្រុមហ៊ុននោះ វិនិយោគទៅលើអ្វីនៅប្រទេសកម្ពុជា សូមស្ថាប័នពាក់ព័ន្ធមេត្តា ចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ ។

បើយោងតាមប្រជាពលរដ្ឋនៅ រស់នៅសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា  កន្លែងនេះគឺសុទ្ធតែជនជាតិឥណ្ឌូនេស៊ីបានជួលក្នុងការសម្រាក តែមិនដឹងថាបំរើការងារអ្វីនោះទេ គ្រាន់តែឃើញរថយន្តដឹកជញ្ជូនជាប្រចាំ ។

អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត សូមចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ តើលិខិត ឆ្លងដែនរបស់ជនរបទេសទាំងនោះជាប្រទេសអ្វី ?

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី តាមឃ្លីបវីដេអូ



យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម អ៊ុំ រាត្រី  អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការនិងបណ្តុះបណ្តាលវិជ្ជាជីវៈសូមជួយចុះត្រួតពិនិត្យ នៅចំណុចទីតាំង អគារឡាក់គី បៀលឌីង LUCK BUILDINGដែលជាកន្លែង ស្នាក់ នៅជនបរទេស ដោយក្តីអនុគ្រោះ ម្ចាស់ទីតាំងបានជួលអគារខាងលើដែលជួលអគារទៅជនបរទេសតើមានឯកសារគ្រប់គ្រាន់តែឬទេ ?

 មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ ឡាក់គឺ បៀលឌីងLUCK BUILDING មួយកន្លែងនេះដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។













Powered by Blogger.