សិក្ខាកាមចូលរួមជិត៧០០នាក់ចូលរៀន វគ្គទី៤ អំពីមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រងវិស័យព័ត៌មានបែបឌីជីថល នៅរាជបណ្ឌិតសភាថ្ងៃទី១៤.១៥ ខែកញ្ញាឆ្នាំ ២០២៤ត្រូវបានបញ្ចប់ជាស្ថាពរក្រៅអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្រ្តា ក្រសួងព័ត៌មាន
{ភ្នំពេញ} ÷សមាគមសារព័ត៌មានចំនួន២បានរៀបចំវគ្គបណ្ដុះបណ្ដាលវគ្គពិសេសអំពីមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រងវិស័យព័ត៌មានបែបឌីជីថល ដល់អ្នកធ្វើការងារលើប្រព័ន្ធផ្សព្វផ្សាយដែលមានសិក្ខាកាមចូលរួមជិត៧០០នាក់។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី ១៤ -១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅអគាររាជបណ្ឌិត្យសភាកម្ពុជា ដោយមានគ្រូឧទ្ទេស និងវាគ្មិន ជាខែ្មរ និងបរទេស មកពីក្រសួងព័ត៌មាន ក្រសួងបរិស្ថាននិងឣគ្គព្រះរាជឣាជ្ញារងឣម សាលាឧទ្ធរណ៍។
សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ រួមជាមួយសមាគម សារព័ត៌មានចំនួន៣ទៀតជាអ្នករៀបចំវគ្គនេះឡើងក្នុងគោលបំណងបញ្រ្ជាបពីអត្ថប្រយោជន៍លើវិស័យព័ត៌មាននិងអាជីវកម្មតាមបែបបច្ចេកវិទ្យាទំនើបដូចជាអំពីរបៀបគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល។អំពីរបៀបនិពន្ធអត្ថបទព័ត៌មាននិងមាតិកា,សមត្ថភាពស្វែងយល់ពីសណ្ដាប់ធ្នាប់ព័ត៌មានឌីជីថល ព្រមទាំងសមត្ថភាពស្វែងយល់ពាក្យគន្លឹះនៃវាក្យសព្ទផងដែរ។
តាមការរំពឹងទុកវគ្គបណ្តុះបណ្តាលពិសេសនេះនឹងជួយពង្រឹងពង្រីកសមត្ថភាពអ្នកសារព័ត៌មានលើវិស័យឌីជីថលនិងបង្កើនគុណភាពផ្សព្វផ្សាយបានឆាប់រហ័សប្រកបដោយគុណភាព មានវិជ្ជាជីវៈ និងលើកស្ទួយសេរីភាពខាងសារព័ត៌មានផងដែរ៕
Post a Comment