អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តចាប់រថយន្តអត់ពន្ធបានចំនួន ២១គ្រឿងថែមទៀត
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី០៩-១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងគយនៅទូទាំងប្រទេស បានចាប់ឃាត់រថយន្តគ្មានពន្ធមានចំនួន ២១គ្រឿងថែមទៀត ក្នុងនោះចង្កូតឆ្វេង ១១គ្រឿង និងចង្កូតស្តាំ ១០គ្រឿង។
រថយន្តទាំង ២១គ្រឿងនោះរួមមាន៖
1-រថយន្តម៉ាក LEXUS RX350 ផលិតឆ្នាំ 2007 ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2AS-0772
2-រថយន្តទេសចរណ៍ម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំផលិត 2006 ស្លាកលេខ ខម 2-5424
3-រថយន្តទេសចរណ៍ ម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំផលិត 2007 ស្លាកលេខភ្នំពេញ 2AK-0363
4-រថយន្តម៉ាក TOYOTA HIGHLANDER (hybrid) ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008 ពាក់ស្លាកលេខ ភ្នំពេញ 2AY-6036
5-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំម៉ូដែល2005 ពណ៍ស ពាក់ស្លាកលេខ នគរបាល 2-2467
6-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 ពាក់ស្លាកលេខ ភ្នំពេញ 2BJ-0014
7-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2011 ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6827
8-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល2004 ពាក់ស្លាកលេខ ភ្នំពេញ 2AI-3478
9-រថយន្តម៉ាក NISSAN ALMERA ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2012 ពាក់ស្លាកលេខ ភ្នំពេញ 2P-2823
10-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AR -9002
11-រថយន្តក្រឡុកបេតុង ស្លាកលេខ បន្ទាយមានជ័យ 5A-0008
12-រថយន្ត MAZDA 2 ចង្កូតស្តាំ ឆ្នាំ2019 ស្លាកលេខ BMC-3622
13-រថយន្តម៉ាក MAZDA 2 ចង្កូតស្តាំ ពណ៌ស គ្មានស្លាកលេខមានស្លាកលេខ និង លតាប័ត្រមិនត្រឹមត្រូវ
14-រថយន្តដឹកទំនិញធុនតូច ម៉ាក ISUZU D MAX ចង្កូតស្ដាំ ឆ្នាំផលិត 2007 អត់ស្លាកលេខ
15-រថយន្តដឹកទំនិញធុនតូច ម៉ាក ISUZU DMAX ចង្កូតស្ដាំ ឆ្នាំផលិត 2004 ស្លាកលេខបន្ទាយមានជ័យ 2A-3046
16-រថយន្តស្ទូច ចង្កូតស្តាំ ស្លាកលេខថៃ 81-4467
17-រថយន្តក្រឡុកបេតុង ចង្កូតស្តាំ ស្លាកលេខថៃ 81-6521
18-រថយន្តក្រឡុកបេតុង ចង្កូតស្តាំ ស្លាកលេខថៃ 81-6522
19-រថយន្តម៉ាក HONDA ACCORD ចង្កូតស្តាំ ពណ៌ស ស្លាកលេខ បាត់ដំបង 2B-7341
20-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ស្លាកលេខ បន្ទាយមានជ័យ 2D-3553
21-រថយន្តម៉ាក MAZDA 2 ចង្កូតស្តាំ ពណ៌ខ្មៅ ឆ្នាំ2018 គ្មានស្លាកលេខ
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕
Post a Comment