ប្រជាពលរដ្ឋចំនួន ៣ភូមិ ២ឃុំ ផ្ទុះការតវ៉ាក្រោយពីក្រុមហ៊ុន ភឺន ផល្លា យកគ្រឿងចក្រឈូសឆាយដីរបស់ពួកគាត់.វគ្គ១
ខេត្តកណ្តាល:ប្រជាពលរដ្ឋប្រហែល៣០០គ្រួសារដែលមានផ្ទៃដីសរុបប្រហែល៤០០ហិកតា ដែលរស់នៅភូមិ ស្ពានដែក ឃុំព្រែកទន្លាប់ នឹងភូមិអំពិលទឹក ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានលើកគ្នាមកតវ៉ា ក្រោយពួកគាត់បានឃើញគ្រឿងចក្រជាច្រើនគ្រឿង ចូលទៅឈូសឆាយដីរបស់ពួកខ្ញុំ ទាំងមិនបានជូនដំណឹងជាមុន។
ពលរដ្ឋបានស្នើសុំភាគីខាងក្រុមហ៊ុនអោយផ្អាកសកម្មភាពឈូសឆាយសិន រង់ចាំធ្វើការដោះស្រាយឲ្យបានចប់សពគ្រប់ចាំឈូសឆាយក៏មិនយឿតពេលដែរ។
បើយោងតាមភាគីតំណាងខាងក្រុមហ៊ុន ភឺន ផល្លា បានបញ្ជាក់ថាក្រោយពីក្រុមហ៊ុនទទួលបានការអនុញ្ញាតរបស់រដ្ឋបាលខេត្តកណ្តាល លេខ៤៦០សជណ ចុះថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៤។
ជម្រាបមក លោក អគ្គនាយកក្រុមហ៊ុន ខេធី ឆាយណា ហ្គ្រីន ស៊ីធី អិនវេសម៉ិន ឯ.ក
កម្មវត្ត:ស្តីពីសំណើសុំដាក់គ្រឿងចក្រចូលទីតាំងដី ដើម្បីរៀបចំការងារឈូសឆាយដី និងលើកទំនប់ធ្វើក្រវ៉ាត់ ព្រំដី ស្ថិតនៅភូមិសាស្ត្រក្រុងសំពៅពូន ស្រុកកោះធំ ស្រុកស្អាង និង ស្រុកលើកដែក ខេត្តកណ្តាល។
យោង៖ លិខិតចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ របស់ក្រុមហ៊ុន ខេធី ឆាយណា ហ្គ្រីន ស៊ីធី អិនវេសម៉ិន ឯ.ក
-លិខិតលេខ ៧៨៥ សជណ.ហធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- អនុក្រឹត្យលេខ ២៧៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល
- លិខិតលេខ ៣១១១ សជណ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុនៃទីតាំងដីស្នើសុំ។តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក អគ្គនាយក ជ្រាបថា រដ្ឋបាលខេត្ត អនុញ្ញាតជាគោលការណ៍ចំពោះ ករណីសំណើសុំធ្វើការឈូសឆាយដី និងលើកទំនប់ធ្វើក្រវ៉ាត់ព្រំដី ដើម្បីធ្វើការ អភិវឌ្ឍ និងការពារការទន្ទ្រានពីតតិយជន ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន ស្រុកកោះធំ ស្រុកស្អាង និង ស្រុកលើកដែក ខេត្តកណ្តាល និងស្នើ លោកអគ្គនាយក អនុវត្តដោយគោរពនូវចំណុចដូច ខាងក្រោម៖
១- ការឈូសឆាយដីលើកទំនប់ធ្វើក្រវ៉ាត់ព្រំដី ត្រូវឈរលើមូលដ្ឋានដីកម្មសិទ្ធិផ្ទាល់ខ្លួននិងគ្មានទំនាស់។
២- ប្រសិនបើមានការប្តឹងជំទាស់ ដោយមានឯកសារសំអាងផ្លូវច្បាប់ត្រឹមត្រូវ ត្រូវផ្អាកសកម្មភាពនៅ ចំណុចដែលមានទំនាស់ជាបណ្តោះអាសន្ន រីឯកន្លែងដែលគ្មានទំនាស់ អាចបន្តសកម្មភាពបាន។
៣-ត្រូវចូលរួមដោះស្រាយបញ្ហាដែលកើតមានឡើងជាមួយអាជ្ញាធរ ករណីបើមាន។
៤- ត្រូវគោរពទៅតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវសហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ក្នុងអំឡុងពេលអនុវត្តការងារ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម រលោក អគ្គនាយកក្រុមហ៊ុន ខេឌី ឆាយណា ហ្នឹង ស៊ីធី អ៊ុនវេសម៉ិន ឯ.ក ជ្រាបនិងអនុវត្តឱ្យបានល្អប្រសើរ។សូម លោក អគ្គនាយក ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ។ហត្ថលេខានិងត្រាអភិបាលខេត្ត កណ្តាល គង់សុភ័ណ្ឌ។
យើងសម្តីតំណាងរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថានៅអំឡុងឆ្នាំ២០១៨ មានដៃជើងភាគីខាងក្រុមហ៊ុនបានប្រកូក ប្រកាសនឹងផ្តល់ដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ ឲ្យយកអត្តសញ្ញាណប័ណ្ណមកឲ្យខាងគាត់នឹងផ្តិតមេដៃនៅក្រដាស់សមួយសន្លឹក ជាថ្នូរនឹងការផ្តល់លុយ$100 (មួយរយដុល្លារ)ក្នុងអត្តសញ្ណាបណ្ណ័ម្នាក់ តែពួកគាត់មិនដឹងថាការផ្តិតមេដៃនេះ គេយកទៅធ្វើអ្វីនោះទេ ស្រាប់តែនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ ពួកគាត់សង្កេតឃើញមានរថយន្តដឹកគ្រឿងចក្រចូលទៅក្នុងបរិវេណដីរបស់ពួកគាត់តែម្តង
ពួកគាត់បានបញ្ជាក់បន្ថែមទៀតថាការរស់នៅកាន់កាប់នឹងអាស្រ័យផល លើដីនេះចាប់តាំងឆ្នាំ១៩៧៩ មកម៉្លេះ គឺតកូនតចៅ អ្នកខ្លះទៀតក៏បានប្រមូលទិញពីប្រជាពលរដ្ឋ ដែលមានឯកសារសាញ៉េទទួលស្គាល់ចាប់ពីមេភូមិរហូតដល់ស្រុកនឹងខ្លះទៀតបានបង់ពន្ធជួនរដ្ឋក៏មានដែរ តែនៅពេលនេះ ស្រាប់តែក្រុមហ៊ុន ភឺនផល្លា យកគ្រឿងចក្រមកឈូសឆាយដីរបស់ពួកគាត់ទៅវិញ។
ពលរដ្ឋលើកឡើងថាអោយតែក្រុមហ៊ុន ភឺនផល្លា បានសិទ្ធិក្នុងការអភិវឌ្ឍដល់ទីណា ទីនោះប្រពលរដ្ឋតែងតែរងគ្រោះនឹងសម្រក់ទឹកភ្នែកជាក់ជាមិនខានឡើយ គួសបញ្ជាក់ ម្ចាស់ក្រុមហ៊ុនដែលមានឈ្មោះ ភឺនផល្លា គឺជាមន្ត្រីយោធា(ផ្កាយ២)ម្នាក់ថ្នាក់ឧត្តមសេនីយ៍ទោ នៅក្រសួងការពារជាតិ ។
ប្រជាពលរដ្ឋបានស្នើរសុំដល់ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលនៃគណះអភិបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដីនគរមនីយកម្មនិងសំណង់ មេត្តាជួយរកដំណោះស្រាយជួនពួកគាត់ដោយក្តីអនុគ្រោះផង។
ភាគីខាងតំណាងក្រុមហ៊ុនបញ្ជាក់ថាក្រោយពីក្រុមហ៊ុនទទួលបាន(ស ជ ណ) ពីរាជរដ្ឋាភិបាលកម្ពុជា គឺមានផ្ទៃដីសរុបជាងមួយម៉ីនហិកតាក្នុងការកសាងនឹងអភិវឌ្ឍន៍ជាក់ស្តែងនៅចំនុចទីតាំងតែម្តង។
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងក៏បានចុះទៅដល់ទីតាំងនោះតែម្តង ហើយបានសាកសួរព័ត៌មានខ្លះៗ ទៅតំណាងប្រជាពលរដ្ឋ នឹងភាគីខាងក្រុមហ៊ុនតែ ខាងក្រុមហ៊ុនបានប្រាប់ថា លោកនឹងផ្តល់ឯកសារមួយចំនួនមកអោយអង្ភភាពសារព័ត៌មានយើងខ្ញុំ ដើម្បីជាមូលដ្ឋានក្នុងការផ្សព្វផ្សាយជៀសវាងការផ្សាយប្រាស់ចាកពីការពិត តែរហូតដល់ ទល់នឹងពេលនេះអង្គភាពសារព័ត៌មានយើងខ្ញុំមិនទាន់ទទួលបានឯកសារណាមួយពីភាគីតំណាងក្រុមហ៊ុន ភឺនផល្លា នៅឡើយទេ ។
អង្គភាពរក្សាព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment