ករណីប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ប្ដឹងអ្នកសារព័ត៌មានគឺជាកក្តាក្តៅនៅក្នុងសង្គមបច្ចុប្បន្ននេះ សូមស្ថាប័នពាក់ព័ន្ធ មេត្តត្រួតពិនិត្យ

 


ខេត្តកំពង់ធំ: លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្ដឹងភ្លែតសមត្ថកិច្ចចាប់ខ្លួនអ្នកកាសែតភ្លាម ពិតជាអនុវត្តច្បាប់បានរហ័សទាន់ចិត្ត ។

គ្រាន់តែផ្សាយព័ត៌មាន មិនមែនជាបទល្មើសបទឧក្រិដ្ឋតើការពិតមានអ្វីនៅច្រើនជាងនេះដែលអង្គភាពអ្នកសារព័ត៌មានមិនទាន់ទទួលបាន។  

លោកមេធាវីតំណាងឱ្យលោក តុប កក្កដា ដាក់ពាក្យបណ្ដឹង ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ ហើយសមត្ថកិច្ច ក៏បានចាប់ខ្លួនអ្នកកាសែតភ្លាមៗរួចបញ្ជូនទៅកាន់តុលាការដោយគ្មានការលើកលែង ដោយចោទប្រកាន់ចំនួន៣ បទល្មើសទៀត អរគុណសន្តិភាព។

-អ្នកសារព័ត៌មានត្រូវចោទឈ្មោះ សឿ សុជា ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រើប្រាស់គណនីហ្វេសប៊ុក«អាស៊ានដេលី សឿ សុជា អ្នកសារព័ត៌មានរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៤.០៥.២០២៤ លុះដល់ថ្ងៃទី២៦.០៥.២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទ៖ ញុះញង់ឱ្យមានការរើសអើង និងបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ ដែលបានប្រព្រឹត្ត នៅអំឡុង ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៩៥.មាត្រា៤៩៦ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំសួរសំណួរដល់តុលាការសាលាដំបូងខេត្តកំពង់ធំ បន្តិចបានដែលឬទេ? ដើម្បីអោយអស់ចម្ងល់ ក្នុងនាមជាអ្នកសារព័ត៌មាន ក្នុងនាមជាអ្នកសារព័ត៌មាន មានសិទ្ធផ្សព្វផ្សាយមានព័ត៌មានដែលឬទេ ដោយក្នុងករណីនោះជារឿងពិតប្រាកដ?តើដូចម្តេចទៅដែលហៅថាអ្នកសារព័ត៌មាន?ដោយឡែកនៅក្នុងនោះយើងក្រឡេកឃើញថាបទល្មើសព្រៃឈើកាប់ទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យ៉ាង អាណាធិបតេយ្យហេតុអ្វីបានជាមន្ត្រី មន្ទីរបរិស្ថានខេត្តកំពង់ធំមិនធ្វើការបង្ក្រាប បែរជាប្តឹងអ្នកសារព័ត៌មានទៅវិញ ។

តើរដ្ឋមន្ត្រីក្រសួងបរិស្ថាន យល់យ៉ាងណាវិញ ចំពោះទង្វើរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ក្នុងនាមជាមន្ត្រីជំនាញដែលបម្រើការងារជូនប្រជាពលរដ្ឋ យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តមនិងត្រួតពិនិត្យឡើងវិញចំពោះលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ។

ជុំវិញរឿងនេះ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ លោក សឿ សុជា គ្រាន់តែឈរថតឡាយវីដេអូ លើចិញ្ចើមផ្លូវ នៅមុខស្នាក់ការបរិស្ថានអូរផ្អាវ”។

ដោយនិយាយរិៈគន់ថា«ខ្មោចស្នាក់ការរងបរិស្ថានប្រចាំនៅតំបន់អូរផ្អាវ ដែលត្រូវមន្ត្រីបរិស្ថានបោះបង់ចោល ឈប់នៅនាពេលបច្ចុប្បន្ននេះ។

ដោយលោកនិយាយទៀតថា៖ ស្នាក់ការចាស់ដែលទុកចោល គឺជាឈើដែលបានកាប់យកមក សាងសង់ និងឈើ ដែលបានចាប់ពីពួកលួចកាប់ឈើ។

លោក សឿ សុជា បន្ថែមថា ដីព្រៃនៅទីនេះវាលអស់ កាល១ឆ្នាំ មុនសុទ្ធសឹងតែជាដីព្រៃស្តុក ។

ដោយឃើញមានគេយកត្រាក់ទ័រមកឈូសឆាយព្រៃ តែគ្មានអ្នកអើពើហើយមន្ត្រីយាមយូរៗ ទៅបាត់ព្រៃអស់មិនមែន ការពារទេ បែជាអស់ព្រៃទៅវិញ ខណៈលោក តុប កក្កដា ថាដីទាំងនោះកាត់ឆ្វៀលរួចអស់ហើយ។

ការអត្ថាធិប្បាយឡាយផ្ទាល់របស់លោក សឿ សុជា ដូចខាងលើត្រូវមន្ទីរបរិស្ថានខេត្តកំពង់ធំ ចាត់ទុកថាជាការផ្សាយមិនពិត ញុះញង់ឱ្យមានការរើសអើង ប៉ះពាល់ដល់ការខិតខំប្រឹងប្រែង របស់សមត្ថកិច្ចជំនាញអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងគ្មានមូលដ្ឋានច្បាស់លាល់”។

ក្នុងនោះនៅថ្ងៃទី២០.០៥.២០២៤ មេធាវីតំណាងឱ្យ មន្ទីរបរិស្ថានខេត្តកំពង់ធំ បានដាក់ពាក្យបណ្ដឹងប្ដឹងលោក សឿ សុជា ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និង បរិហារកេរ្តិ៍ជាសាធារណៈ ហើយក៏មានការចាប់ និងឃុំខ្លួនលោក សឿ សុជា ភ្លាមៗតែម្ដង ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជួយអន្តរាគមន៍និងចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តី អនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។








Powered by Blogger.