រថយន្តសាំយ៉ុងតូរីសក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវចេញសុទ្ធតែពពែ នៅស្រុកអូរជ្រៅ

 



(បន្ទាយមានជ័យ) ករណីរថយន្តសាំយ៉ុងតូរីសក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវចេញសុទ្ធតែពពែដែលនាំចេញពីព្រំដែនចូលមកក្នុង ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។


ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តសាំយ៉ុងសេរីកញ្ចាស់ពាក់ផ្លាក់លេខភ្នំពេញ2K.9748 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីលិចមកកើតមិនដឹងមូលហេតុអីរ៉េចង្កូតធ្លាក់ចញ្ចើមផ្លូវបណ្តាលក្រឡាប់ផ្ញាជើងចេញពពែច្រកការ៉ុង។

សម្រាប់អ្នកបើកបររថយន្តបានប្រាប់ថា៖ មូលហេតុដែលក្រឡាប់រថយន្តគឺគាត់បើកបររថយន្តបែកកង់មុខខាងស្តាំបណ្តាលទាញចង្កូតធ្លាក់ផ្លូវក្រឡាប់ តែគ្មានរងគ្រោះតែខូចខាតរថយន្តកំពិតដែលរថយន្តដឹកពពែចេញពីកសិដ្ឋានបម្រុងនាំចូលមកទីរួមខេត្ត តែមិនមានងាប់ពពែនោះទេ៕







Powered by Blogger.