លោក នួន នី ពិតជាមានសមត្ថភាពក្នុងការដឹកនាំសមាគម ដើម្បីឆ្ពោះទៅរកគោលដៅដ៏ពិតប្រាកដ

 


ថ្មីៗនេះយោងតាមការសង្កេតរបស់អង្គភាពអ្នកសារព័ត៌មានយើងបានក្រឡេកឃើញថា: លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតបើកកិច្ចអង្គប្រជុំតាមប្រពន្ធ័ZOOM និងបូកសរុបរបាយការណ៍ប្រចាំខែវិច្ឆិកា និងបន្តទិសដៅប្រចាំខែធ្នូ!!

ភ្នំពេញ៖នារសៀលថ្ងៃថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សមាគមសារព័ត៌មានសុក្រឹតបានបើកកិច្ចអង្គប្រជុំជូនថ្នាក់ដឹកនាំ សមាជិកជាចាងហ្វាងនិងនិពន្ធនាយកនិងបូកសរុបរបាយការណ៍ប្រចាំខែវិច្ឆិកានិងបន្តទិសដៅប្រចាំខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិភាពលោក នួន នី ប្រធានសមាគម។

ក្នុងកិច្ចប្រជុំនោះដែរ លោក នួន នី ប្រធានសមាគម បានពាំនាំប្រសាសន៍ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២៣ ជំនួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។


អង្គភាពអ្នកសារព័ត៌មានយើងសូមគោរពនិងកោតសរសើរចំពោះចក្ខុវិស័យ ដ៏មុតស្រួចរបស់លោកនួននីដែលជាប្រធានសមាគមសុក្រិត បានដឹកនាំក្រុមការងារ និងបើកវគ្គបណ្ដុះបណ្ដាលខ្លីៗស្ដីពីរបបអ្នកសារព័ត៌មាន និងផ្ដល់បទពិសោធន៍ជាច្រើនដឹកនាំសមាជិកឆ្ពោះទៅរកគោលដៅដ៏ពិតប្រាកដគឺសន្តិភាព។

ទេពកោសល្យនិងសមត្ថភាពក្នុងការដឹកនាំរបស់ លោក នួន នី បានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងនោះផងដែលមានការធ្វើមនុស្សធម៌ជួយប្រជាពលរដ្ឋជនក្រីក្រ ជួយជំរុញជីវភាពសមាជិកនៃអង្គភាពអ្នកសារព័ត៌មានដែលជួបទុក្ខលំបាក ផ្ដល់តម្លៃនិងកាតព្វកិច្ចដល់សមាជិកប្រកបដោយគុណធម៌ខ្ពស់ គួរឱ្យកត់សម្គាល់។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកប្រធានសមាគម និងអនុវត្តតាមគោលការណ៍របស់សមាគមដើម្បីជួយជំរុញគ្រប់វិស័យ នឹងជួយលើកស្ទួយដល់អង្គភាពគេហទំព័រសារព័ត៌មានឲ្យកាន់តែមានកម្រិតល្អប្រសើរបន្ថែមទៀត។

សូមលោកប្រធានសមាគមខ្មែរសុក្រិតទទួលនូវការគោរពរាប់អានពីយើងខ្ញុំ អង្គភាព CHRTV online សូមអរគុណ៕

Powered by Blogger.