លោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម គួរតែរឹតបន្តឹងទាក់ទិនទៅនឹងរឿងល្បែងស៊ីសង នាសម័យទំនើប វគ្គ១

ខេត្តកំពង់ចាម: ទីតាំងល្បែងសុីសងមួយកន្លែងចូលតាមច្រកខ្លោងទ្វាវត្តប្រាសាទវដ្តីផ្សារព្រែកដំបូង នៅក្បែរតារាងបាល់ទះក្នុងផ្សារព្រែកដំបូកស្ថិតក្នុងភូមិព្រែកដំបូងលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធូរ ខេត្តកំពង់ចាម ខណៈដែលទីតាំងមួយកន្លែងនេះត្រូវបានមន្ត្រីជំនាញប៉ុស្តិ៍ព្រែកដំបូងនៃអធិការស្រុកស្រីសន្ធូធ្វើកិច្ចសន្យាថ្មីៗម្តងហើយ តែនៅតែបើកដំណើរការលេងបានដដែល ដោយក្នុងកិច្ចសន្យានោះសង្កត់យ៉ាងធ្ងន់ថា បើរកឃើញនៅតែបើកលេងបន្តនិងអនុវត្តតាមនិតិវិធីច្បាប់ ផ្ទុយទៅវិញទីតាំងមួយកន្លែងនេះក្រោយពីធ្វើកិច្ចសន្យាហើយគឺនៅតែបើកដំណើរការលេងបានដដែល ។

សូមរំលឹកថាកន្លងទៅថ្មីៗនេះកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៣០នាទី ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបំភ្លឺនិងជូនដំណឹងទៅដល់ប្អូន សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីលួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេត ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ បន្ទាប់ពីទទួលបានព័ត៌មានថាមានការលួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេតចំនួនបីទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ភ្លាមនោះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ,កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ, កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រាវជ្រាវទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ចំនួន០៣ទីតាំងគឺ៖ ទីតាំង១ និងទី២ ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ និងទីតាំងទី៣ នៅក្នុងភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

នេះបើយោង តាមការបំភ្លឺរបស់ស្នងការដ្ឋានខេត្តកំពង់ចាម ទាំង៣ ទីតាំងនោះ ក្នុងចំណោម៣ទីតាំង មាន១ទីតាំងខាងលើជាប់តារាងបាល់ទះ កន្លែងទៅធ្លាប់បើកលេងល្បែងសុីសងជល់មាន់ យោងតាម អង្គភាពអ្នកសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយប៉ុន្មានថ្ងៃនេះ

ពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រីសន្ធរបានលួចប្រាប់បណ្ដាញព័ត៌មានយើងថាទីតាំងមួយកន្លែងនេះនៅបន្តបើកដំណើរការបានដដែលក្រោយពីធ្វើកិច្ចសន្យា មានន័យថា ម្ចាស់ទីតាំង បង្កើតបនល្បែងមានក្នុងបង្អែកដ៏រឹងមាំ។

ក្រោយពីអង្គភាពអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងជាក់ស្ដែង យើងឃើញមានការបើកលេងពិតប្រាកដមែនកិច្ចសន្យារបស់ដែនសមត្ថកិច្ចក្នុងមូលដ្ឋានឃុំព្រែកដំបូក ហាក់បីដូចជាមិនមានសិទ្ធភាព ទាល់តែសោះឬក៏ច្បាប់មានស្តង់ដាពីរ

អង្គភាពអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធ រាយការណ៍ថាមានការបើល្បែងសុីសងក្បែរតារាងបាល់ទះ ក្រោយពីកិច្ចសន្យា របស់មន្រ្តីមូលដ្ឋាន ឃើញការបើកលេងបន្ត លោក ប៉ាក់ ជាតិ អធិការស្រីសន្ធរបានថ្លែងថា លោកនឹងឲ្យកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យទីតាំងនិងដើម្បីធ្វើការបង្ក្រាបតែដោយសារលោកជាប់រវល់នៅខេត្ត។

តើលោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធរមានសមត្ថភាពក្នុងការគ្រប់គ្រងដែនសមត្ថកិច្ចរបស់ខ្លួនបានដែរឬទេ ? យុទ្ធនាការទាំងប្រាំពីរចំណុចរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព អាចរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយសន្តិសុខបានដែរឬទេ? ពីព្រោះកន្លែងណាដែលមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខ។

អង្គភាព CHRTV online រងចាំផ្កាឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។ ដោយមច្ចុរាជ
Powered by Blogger.