បុគ្គលិកបំរើការងារនៅកាស៊ីណូ អាត់កឺចំនួន៤នាក់ កើតទុក្ខមិនសុខចិត្តរឿងថៅកែ ឬអ្នកគ្រប់គ្រងបញ្ឈប់ការងារដោយគ្មានមូលហេតុ វគ្គ១
បន្ទាយមានជ័យ: បុគ្គលិកដែលបម្រើការងារនៅកកាស៊ីណូ(អាត់កឺ) ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ក្រោយពីបានបញ្ឈប់បុគ្គលិកជាជនជាតិខ្មែរចំនួន៤នាក់ នៅពេលនេះបែកធ្លាយរឿងខ្ទេច។
បើយោងតាមការផ្តល់កិច្ចសម្ភាសន៍របស់បុគ្គលិកកាស៊ីណូទាំង៤នាក់ ដែលបម្រើការងារអស់រយៈពេល ៦ខែ នៅកាស៊ីណូ(អាត់កឺ) បានលើកឡើងថា៖សម្លេងដើម.....។
យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
តែផ្ទុយទៅវិញ កាស៊ីណូ អាត់គឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពានសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយ មានជ័យ ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យទៅវិញ
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតសំណូមពរដល់លោក សៅសារឿនអធិការ ក្រុងប៉ោយប៉ែត សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតផងគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ទាំង៧ចំនុច ដែលបានដាក់ចេញដោយក្រសួង មហាផ្ទៃ និងល្មើសបទបញ្ជា ០០៦របស់អគ្គស្នងការ នគរបាលជាតិ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។
Post a Comment