ជំនួបទ្វេភាគីរវាងអាជ្ញាធរស្រុកអារញ្ញនិងក្រុងប៉ោយប៉ែតដើម្បីកិច្ចសហប្រតិបត្តិការនិងរិតចំណងសម្ព័ន្ធមេត្រីភាព កម្ពុជា ថៃ
ខេត្តស្រ:កែវ : ជំនួបទ្វេភាគីរវាងអាជ្ញាធរស្រុកអារញ្ញនិងក្រុងប៉ោយប៉ែតដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពកម្ពុជា ថៃក្នុងកិច្ចសហប្រតិបត្តិការតាមខ្សែបន្ទាត់ព្រំដែននិងកិច្ចប្រតិបត្តិការរវាងខេត្តទាំងពីរស្រ: កែវ និងខេត្ត បន្ទាយមានជ័យ ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅរសៀលថ្ងៃទី ០១ខែកញ្ញាឆ្នាំ ២០២៣ នៅសាលាស្រុកអារញ្ញ ប្រតិភូរបស់កម្ពុជាដឹកនាំ ដោយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដែលមានការចូលរួមពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីនគរបាលក្រុងប៉ោយប៉ែត នគរបាលការពារព្រំដែន គោក ៨៩១ និង ៩១១ ស្ថាប័នគយនិងមន្ត្រីទំនាក់ទំនងព្រំដែនមិត្តភាពកម្ពុជាថៃ។
ឯខាងភាគីថៃដឹកនាំដោយ លោក ចក្រផុង ផាតឆូត អភិបាលស្រុកអារញ្ញ និងមានការចូលរួមពីរមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងស្រុកអារញ្ញផងដែរ នៅក្នុងកិច្ចប្រជុំពិភាក្សាសំណេះសំណាលនេះលោក ចក្រផុម ផាត់ឆូត បានសំណូមពរដល់អាជ្ញាធរក្រុងប៉ោយប៉ែតរួមទាំងមន្ត្រីពាក់ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែនខាងភាគីកម្ពុជាសូមឲ្យជួយរួមគ្នាទប់ស្កាត់នៅការឆ្លងដែនខុសច្បាប់ការជួញដូរនុស្សជួញដូ គ្រឿងញៀនការចាក់ដីចូលអូរព្រំដែន និងសូមអនុវត្តន៍តាមការចុះអនុស្សារណៈ MOU កាលពីឆ្នាំ២០០០ ។ក្នុងនេះផងដែរលោក វរ:សេនីយ៍ឯក សូចាន់ ណារី មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ ៩១១ បានបញ្ជាក់ប្រាប់ទៅខាងភាគីថៃថា ករណីឆ្លងដែន ឬការចាក់ដីតាមមាត់អូរព្រំដែន គឺមិនមានទេដោយសារប្រជាពលរដ្ឋគាត់យល់ដឹងច្រើន ។
ហើយក្នុងនោះផងដែរ លោក វរ:សេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរ:ព្រំដែន៨៩១ បានធ្វើការសំណូមពរដល់ភាគីថៃ សុំអោយជួយ យកយល់ ដល់ពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដែលជួបគ្រោះថ្នាក់ដោយត្រូវសង្គ្រោះ បន្ទាន់ ក្នុងខណ:ដែលច្រកទ្វាព្រំដែនអន្តរ:ជាតិ បិត ( ផុតម៉ោង ) គឺសុំអោយបញ្ជូនតាមច្រករបៀង ដែលមានសត្ថកិច្ចឈជើងទល់មុខគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ។
ចំណែក ខាងភាគីថៃ សំណូមពរ សុំឲ្យភាគីកម្ពុជា ជួយ សម្រួលដល់ មន្រីរាជការថៃដែលប្រើរថយន្ត នាំយកឯកសារឬក៍ការងារទំនាក់ទំនងផ្សេងៗចូលមកក្រុងប៉ោយប៉ែត សុំឲ្យ ជួយសម្រួលដល់រថយន្តចូលក្រុងប៉ោប៉ែតផង
ជុំវិញរថយន្តមន្ត្រីរាជការស្រុកអារញ្ញចូលមកខាងក្រុងប៉ោយប៉ែតខាងភាគីគយកម្ពុជាបានបញ្ជាក់ជូនថាគយអាចសម្របសម្រួលបានតែសុំឲ្យប្រាប់មុន។
ក្នុងជំនួបនេះ លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានសុំឱ្យភាគីថៃជួយសម្រាប់សម្រួលអ្នកជំងឺកម្ពុជាដែលឆ្លងកាត់តាមច្រកអន្តរជាតិនិងសូមឲ្យភាគីថៃជួយយកចិត្តទុកដាក់ដល់ពលរដ្ឋកម្ពុជាដែលអាស្រ័យផលនៅក្នុង ផ្សារក្លងលឹក ក្នុងស្រុកអារញ្ញ កុំឲ្យពួកគាត់ជួបនៅផលវិបាកផ្សេងៗផង ក្នុងនេះលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៍សូមថ្លែងអំណរគុណ ដល់ភាគីថៃផងដែរដែលកន្លងមកតែងតែជួយសម្របសម្រួលដល់អ្នកជម្ងឺកម្ពុជាដែលសង្គ្រោះបន្ទាន់ដែលចូលតាមច្រកទ្វាអន្តរ:ជាតិប៉ោយប៉ែត វិធីសំណេះសំណាលនៃកិច្ចប្រជុំនេះត្រូវបានបញ្ចប់ដោយភាគីទាំងពីរឯកភាពគ្នាក្នុងភាពសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកដើម្បីប្រជាជននៃប្រទេសទាំងពីរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត និងក្នុងស្រុកអារញ្ញ ដែលជាអ្នកជិតខាងហើយក៏ចាប់ដៃរួមគ្នាពង្រឹងសន្តិសុខនិងការពារសុវត្ថភាពនិងសេចក្តីសុខសប្បាយជូនប្រជាជននៃក្រុងស្រុកទាំងពីរ នេះ ឲ្យបានល្អ។បន្ទាប់មកអាជ្ញាធរក្រុងស្រុកទាំងពីរបានធ្វើការប្រកួតបាល់ទាត់មិត្តភាពកម្ពុជាថៃផងដែរ ហើយជាចុងក្រោយនេះភាគីកម្ពុជាថៃក៏បានពិសារអាហាររួមសុខជាមួយគ្នាដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលក្រុង ស្រុក ទាំងពីរ ( ក្រុងប៉ោយប៉ែតនិងស្រុកអារញ្ញ )
Post a Comment