រោងចក្រផលិត អាគុយគ្មានស្លាកយីហោនៅស្រុក សាមគ្គីមុនីជ័យ លោកតារ៉ន ប្រាប់ថា ផលិតចែកជូន យោធិន កងទ័ព វគ្គ២
ខេត្តកំពង់ស្ពឺ : ទីតាំងផលិតអាគុយមួយកន្លែងដែលស្ថិតនៅក្នុងភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពី កំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋប្រចាំតំបន់ក៏ដូចជាអង្គការសង្គមស៊ីវិល ទៅលើបណ្តាញទំនាក់ទំនងសង្គម ។
អង្គភាពអ្នកសារព័ត៌មានបានចុះផ្ដិតយករូបភាពនៅថ្ងៃទី ១០ ខែកញ្ញាឆ្នាំ២០២៦ ហើយក៏បានផ្សព្វផ្សាយជាសាធារណ: ធ្វើសេចក្តីរាយការណ៍បឋមជូនលោក មួង ធី អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ រួចមកហើយដែរ ។ និងបានបញ្ជាក់ពីទីតាំងភូមិសាស្ត្ររោងចក្រ ដល់លោកអភិបាលស្រុក លោកអភិបាលស្រុកបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងថា គឺជារោងចក្រផលិតអាគុយ ។
រោងចក្រផលិតអាគុយ គ្មានស្លាកយីហោ មួយកន្លែងនេះ មានសុទ្ធតែរថយន្តដែលពាក់ស្លាកលេខខេមរៈភូមិន្ទជាច្រើនគ្រឿងជាប្រភេទកុងតឺន័រ ដឹកទំនិញសម្ភារៈចូលទៅក្នុងរោងចក្រ យោងតាមរូបភាពនិងវីដេអូដែលអង្គភាពអ្នកសារព័ត៌មានយើងប្រមាញ់បាន ការយកឡានខេមរៈភូមិន្ទទៅដឹកសម្ភារៈផលិតអាគុយ នៅចំនុចទីតាំងខាងលើ តើសមស្របតាមនីតិវិធីច្បាប់ ឬមួយយ៉ាងណា?
គ្រប់គ្រងចង្វាក់នៃការផលិត លិខិតអនុញ្ញាត បើកអាជីវកម្ម របស់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាននៃអគ្គនាយកដ្ឋាន បានជ្រាបដែលឬទេ?
លោកឧត្តមសេនីយ៍ទោម្នាក់ ដែលគេស្គាល់ថា ជាយោធិន ឈ្មោះ តារ៉ន ដែលជាអ្នកទទួលមើលការខុសត្រូវ លោកបានឆ្លើយប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា រោងចក្រផលិតអាគុយរបស់លោក មានច្បាប់ត្រឹមត្រូវ ជារបស់ទាហាន ផលិតអាគុយចែកចាយយោធិនកងទ័ពជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា។
រថយន្តដែលពាក់ស្លាកលេខខេមរៈភូមិន្ទជាច្រើនគ្រឿង ដឹកសម្ភារៈផ្សេងៗរបស់ក្រុមហ៊ុន ខណ:លោកតារ៉ន បានបញ្ជាក់ថាជារបស់កងទ័ព អង្គភាពអ្នកសារព័ត៌មានយើងសូមឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាជួយបកស្រាយដើម្បីកុំឲ្យមានការភាន់ច្រឡំ។
រោងចក្រផលិតអាគុយមួយកន្លែង ដែលកំពុងបើកដំណើរការនៃការផលិត ស្របពេលដែលមន្ត្រីប្រចាំតំបន់ នៅតែរក្សាភាពស្ងៀមស្ងាត់ ឬមួយលោក កំពុងត្រូវថ្នាំសណ្តំ ងងុយដេកអស់ទៅហើយ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ស្ថាប័ននិងក្រសួងពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ ដើម្បីរក្សាឲ្យបានចំពោះក្រុមហ៊ុនដែលមានចុះបញ្ជីស្របច្បាប់ តើក្រុមហ៊ុននោះបានចុះបញ្ជីដល់ស្ថាប័នណាខ្លះ?
បើយោងតាមខ្លឹមសារខ្លីរបស់លោកឧត្តមសេនីយ៍ម្នាក់ ឈ្មោះ តារ៉ន ដែលបានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើង ទីតាំងភូមិសាស្ត្រខាងលើ ដែលផលិតនិងចែកចាយអាគុយទៅដល់យោធាកងទ័ព យោងតាមបទសម្ភាសន៍ ដែលក្រុមការងារអង្គភាពសារព័ត៌មានយើង ទៅលោកតារ៉ន រយ:ពេលកន្លងមក ។
អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងជាគណៈមេបញ្ជាការឯកភាពខេត្តសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
ក្រុមហ៊ុនស្របច្បាប់ តែងតែបញ្ចាក់ពីអត្តសញ្ញាច្បាស់លាស់ លើកស្លាកយីហោ ឲ្យបានត្រឹមត្រូវ រោងចក្រផលិតអាគុយបើកជាច្រើនឆ្នាំគ្មានស្លាកយីហោ តែមន្ត្រីប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់ ធ្វើអោយបាត់បង់ប្រាប់ចំណូលចូលរដ្ឋ កក្តាទាំងនេះ ក្នុងនាមមន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋ មិនគួរមើលរំលង ។
អង្គភាពរក្សាព័ត៌មានយើងស្នើសុំដល់ស្ថាប័ននិងក្រសួងពាក់ព័ន្ធសូមមេត្តាត្រួតពិនិត្យពាក់ព័ន្ធពីបញ្ហាការត្រួតពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
ដោយឡែកអង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងការជូនដំណឹងដល់រាជរដ្ឋាភិបាលមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្មកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ


















Post a Comment