សូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំមេត្តាជ្រាបថា : ល្បែងស៊ីសងខុសច្បាប់ជ្រកក្រោមស្លាកយីហោ ( ផ្ទះឡ) កំពុងតែបានដំណើរការលេងយ៉ាងរលូន (បាញ់អាប៉ោង,មាន់ជល់ នឹងឡូតូអនឡាញ)និងដុះស្លែពលរដ្ឋ
រាជធានីភ្នំពេញ : ទីតាំងល្បែងស៊ីសងខុសច្បាប់
(បាញ់អាប៉ោង,មាន់ជល់ នឹងឡូតូអនឡាញ) កំពុងតែបានដំណើរការជាធម្មតា
ខណៈដែលអាជ្ញាធរមូលដ្ឋាន មិនទាន់បានជ្រាបជាដំណឹង ឬមួយត្រូវថ្នាំងងុយដេកអស់ទៅហើយ ការបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង
មានទាំងក្មេងចាស់ប្រុស-ស្រី ទាំងជនជាតិខ្មែរ និងវៀតណាម ដែលស្ថិតនៅតាមបណ្ដោយផ្លូវ
វេងស្រេង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ សូមលោកមេប៉ុស្តិ៍ចោមចៅ១
និង លោក ម៉ម វុទ្ធី
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
សូមមេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផងទានយោងគោលនយោបាយ
ភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច
របស់ក្រសួងមហាផ្ទៃ។
សូមរំលឹកថា : កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត-ក្រុង-រាជធានី-
ខេត្ត តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ
នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស
ដោយគ្មានការលើកលែង។
អង្គភាពសារព័ត៌មានយើង ស្នើសុំលោក សក់ កញ្ញារិទ្ធ
ជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ម៉ន វុទ្ធី
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។
ដោយឡែកអង្គភាពអ្នកសារព័ត៌មានយើង
គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងការជូនដំណឹងដល់រាជរដ្ឋាភិបាលមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ











Post a Comment