សូមគោរពជូន រាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅស្ដីពីករណី៖ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក
កើតហេតុ:
ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១
ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០២ និង ១០ នាទី
កន្លែងកើតហេតុ៖ ខាងមុខហាងពេលវេលា លើផ្លូវជាតិលេខ២១A ស្ថិតនៅភូមិព្រែកសំរោង
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ រវាងម៉ូតូ និង ម៉ូតូ បណ្តាលឲ្យស្លាប់
ចំនួន០២នាក់(ប្រុស)។
សភាពនៃរឿងហេតុ៖
-នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំ កើតហេតុ ខាងលើ
មានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM125
ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CK-7495(មិនពាក់មួកសុវត្ថិភាព, គ្មានកញ្ចក់)
អ្នកបើកបរឈ្មោះ សេត បូណារ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អង្គរក្ស
មានទីលំនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង (ស្លាប់នៅកន្លែងកើតហេតុ)
បើកបរមានទិសដៅពីត្បូង មកជើង មកដល់ចំណុចកើតហេតុខាងលើ
ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI
NEX
ពណ៌ខ្មៅ គ្មានផ្លាកលេខ (មិនពាក់សុវត្ថិភាព,មានកញ្ចក់)
អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ
(ស្លាប់នៅកន្លែងកើតហេតុ) បើកបរមានទិសដៅពីជើង ទៅ ត្បូង។
អ្នកបើកបរម៉ូតូHONDA
DREAM125 ឈ្មោះ សេត បូណារ៉ុង ត្រូវបានប្រគល់ឲ្យមេរបស់គាត់យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នកបើកបរម៉ូតូSUZUKI NEX បានតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកជ័យជំនះ
ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួល។
ការខូចខាត៖ ម៉ូតូធ្ងន់០២គ្រឿង ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើ
ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅដើម្បីបន្តនិតិវិធី។
មូលហេតុខាងលើបណ្តាលមកពី:
-អ្នកបើកបរម៉ូតូទាំងពីរនាក់:បើកបរក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នដូចគ្នា។







Post a Comment