រោងចក្រផលិតបារី គ្មានស្លាកយីហោ មួយកន្លែងស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សូមអាជ្ញារធរនិងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ វគ្គ១
ខេត្តកណ្តាល ÷រោងចក្រផលិតបារីរបស់ចិនខុសច្បាប់
នៅក្នុងភូមិ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាកន្លែងផលិតបារីខុសច្បាប់
គេចពន្ធ និងស្តុកចែកចាយទាំងក្នុងស្រុក និងទៅប្រទេសជិតខាង អង្គភាពអ្នកសារព័ត៌មានយើង
សូមធ្វើសេចក្តីរាយការណ៍ ជូនលោក អ៊ួច សាវឿន អភិបាលស្រុក កណ្តាលស្ទឹង សូមមេត្តា
ចាំត់មន្ត្រីជំនាញចុះត្រួតពិនិត្យផងទាន ។
រោងចក្រផលិតបារីរបស់ចិន គ្មានស្លាកយីហោ មួយកន្លែងនេះ
កំពុងទាក់ទាញចំណាប់អារម្មណ៍ ក្នុងការបង្កើនបទល្មើស តើស្ថាប័នណាខ្លះ ក្រសួងណាខ្លះ
ដែលមានមន្ត្រីជំនាញ គ្រប់គ្រងចង្វាក់នៃការផលិត ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម
និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប) មន្ត្រីនគរបាល
ប្រឆាំងបទល្មើសសេដ្ឋកិច្ចព្រមទាំងក្រសួងសុខាភិបាលសូមមេត្តាចុះត្រួតពិនិត្យ
ក្នុងករណីរោងចក្រផលិតបារីរបស់ចិន គ្មានស្លាកយីហោ ធ្វើអោយមានការ បាត់បង់ថវិកាប្រាក់ចំណូលជូនរដ្ឋនៃការបង់ពន្ធ
និងលុបបំបាត់ផលិតផលក្លែងក្លាយ ដែលកំពុងជះឥទ្ធិពលមកលើប្រជាពលរដ្ឋ ។
លោកអ៊ួច សាវឿន
អភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង
តើបានជ្រាប ក្នុងករណីរោងចក្រផលិតបារីរបស់ចិន គ្មានស្លាកយីហោ
មួយកន្លែងនេះដែលឬទេ?អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា
លោកអភិបាលស្រុក និងជួយបកស្រាយ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ
ទាក់ទិនក្នុងការអនុវត្តច្បាប់ ក្នុងនាមលោក ជាគណៈមេបញ្ជាការស្រុក ។
សេចក្តីរាយការណ៍បឋម
របស់អង្គភាពសារព័ត៌មានយើងខ្ញុំជូនដល់ ឯកឧត្តម គួចចំរើន អភិបាលនៃ គណៈអភិបាល ខេត្ត
កណ្តាល ក្នុងនាមគណ:មេបញ្ជាការឯកភាពខេត្ត
សូមឯកឧត្តម មេត្តាចុះអធិការកិច្ចចំពោះទីតាំងផលិតបារី គ្មានស្លាកយីហោ
ដែលកំពុងប្រព្រឹត្តបទល្មើស ស្ថិតនៅក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត
ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយក្តីអនុគ្រោះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម
និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង
នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់
ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ:
តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ
រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព
និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន
ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់
ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ
ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន
និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក
ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច
មធ្យម និងខ្នាតធំ
និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ
ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា
និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់
ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់
និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា
និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីគេចពន្ធខុសច្បាប់មួយកន្លែងនេះ
កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី
ក្នុងការបញ្ជូនទៅចែកចាយនៅបរទេស គេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត
ក្នុងការផលិតនិងចែកចាយ ។
ទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់
ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង
និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី
សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់
កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា
(ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា
សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
ដោយនាគខ្មៅ








Post a Comment