សេចក្តីរាយការណ៍បឋមជូនសូមលោកអភិបាលនៃគណៈអភិបាលស្រុកនិង លោកអធិការនគរបាលស្រុកដំណាក់ចង្អើរ សូមមេត្តាចុះត្រួតពិនិត្យ



ខេត្តកែប:  ទីតាំងល្បែងស៊ីសងខុសច្បាប់(ឡូតូ និងមាន់អនឡាញ) នៅក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។

សេចក្តីរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់  ជាពិសេសលោកអភិបាលនៃគណៈអភិបាលស្រុកនិង លោកអធិការនគរបាលស្រុកដំណាក់ចង្អើរ សកម្មភាពបើកលេងល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យ រួមមាន ឡូតូ និងមាន់អនឡាញ ដែលកំពុងកើតមានយ៉ាងពេញបន្ទុកនៅក្នុងឃុំចំនួនពីរ នៃស្រុកដំណាក់ចង្អើរ។ 

ទីតាំងល្បែងស៊ីសងដែលត្រូវបានកត់សម្គាល់ឃើញមានដូចខាងក្រោម៖

១. ភូមិអូរដូង៖ ទីតាំង ផ្ទះតាហេង (បើកភ្នាល់ល្បែងឡូតូ)ទីតាំង ផ្ទះបងតយ (បើកភ្នាល់ល្បែងមាន់អនឡាញ)

២. ភូមិកោះសោម និងភូមិអំពេង៖ ទីតាំង ចែផុន (បើកភ្នាល់ល្បែងមាន់អនឡាញ) ស្ថិតនៅក្នុងភូមិកោះសោមទីតាំង ផ្ទះពូចាន់ (ជាងម៉ូតូ) (បើកភ្នាល់ល្បែងមាន់អនឡាញ) ស្ថិតនៅក្នុងភូមិអំពេង ជាប់ដងផ្លូវជាតិលេខ ១៣៣២

៣. ភូមិភ្នំលាវ៖ទីតាំងចំណុច ក្រសាំងដើមព្រីង (បើកភ្នាល់ល្បែងមាន់អនឡាញ) ស្ថិតនៅជាប់ដងផ្លូវជាតិលេខ ៣៣  ក្នុងភូមិភ្នំលាវ

សកម្មភាពបើកលេងល្បែងស៊ីសងទាំងនេះ កំពុងពង្វក់ស្មារតីប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ និងបង្កើតឱ្យមានក្តីបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសអំពើចោរកម្ម និងហិង្សាផ្សេងៗ។

សូមរំលឹកថា : កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត-ក្រុង-រាជធានី- ខេត្ត តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំនុច របស់ក្រសួងមហាផ្ទៃ អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈនិងក្រុមសីលធម៌ មិនមែនញុះញង់ធ្វើឲ្យមានការរើសអើង និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ










Powered by Blogger.