ទីតាំង សាងសង់សំណង់រឹងរំលោភលើចំណីផ្លូវសាធារណៈមួយកន្លែង កំពុងតែទទួលការកោតសរសើ ពីសំណាក់មហាជន (វគ្គ១)

 


រាជធានីភ្នំពេញ ខណ្ឌដង្កោ÷សេក្តីរាយការណ៏បឋម) ក្នុងករណីសាងសង់សំណង់រឹងរំលោភ បំពានដីចំណីផ្លូវ សាធារណៈ
យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងគឃ្លើន មិនញញើតច្បាប់ មួយកន្លែងដែលមានទីតាំង ស្ថិតនៅ ភូមិសំបួរ និងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោង ៖លិខិតចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ របស់ប្រជាពលរដ្ឋភូមិសំបូរ និងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ-ចំណារ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
តើការសាងសង់សំណង់រឹងរំលោភលើចំណីផ្លូវសាធារណៈខាងលើ មានលិខិតអនុញ្ញាតដែលឬមួយយ៉ាងណា? មន្ត្រីរដ្ឋបាល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ  តើលោកកំពុងតែធ្វើអ្វី បានជាទុកបណ្តោយ អោយម្ចាស់សំណង់សាងសង់ខុសច្បាប់ នៅតែបន្តសកម្មភាពយ៉ាងគឃ្លើន ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។  យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
សុមបញ្ជាក់ផងដែលថា នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បណ្ដាញសារព័ត៌មានយើងបានទំនាក់ទំនងទៅម្ចាស់ទីតាំងខាងលើតាមរយៈលេខ 012 88.....ដើម្បីសាកសួរនិងសុំការបំភ្លឺ ពាក់ព័ន្ធទៅនឹងសាងសង់សំណង់រឹងដែលសង្ស័យថារំលោភលើចំណីផ្លូវសាធារណៈ ដោយម្ចាស់ទីតាំងខាងលើ បានបញ្ជាក់
មកកាន់បណ្ដាញសារព័ត៌មានយើងថា រូបលោកសាងសង់លើប្លង់កម្មសិទ្ធិ ហើយរូបលោកមិនមាន ការពាក់ព័ន្ធនឹងបុរីនោះទេ
គឺជាសំណង់ឯកជន ។
អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ សូមមេត្តាជួយពិនិត្យ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលសាងសង់សំណង់រឹងរំលោភបំពានចំណីផ្លូវ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយផ្លូវនោះមានទទឹងប៉ុន្មានម៉ែត្រឱ្យពិតប្រាកដ ដោយក្តីអនុគ្រោះ។
បន្ទាប់មកបណ្តាញសារព័ត៌មានយើងបានសាកសួរនិងសុំការបំភ្លឺ ពីអភិបាលរងខណ្ឌដង្កោមួយរូប ដោយលោកបានបញ្ជាក់ថា លោកក៏មិនដឹងថាផ្លូវនោះជាក់ស្ដែងប៉ុន្មានម៉ែត្រនោះទេ តែលោកបានបញ្ជាក់ថា សំណង់រឹងខាងលើគឺជាកម្មសិទ្ធិរបស់បុរី (គឺម្ចាស់តែមួយ)។
លោកស្រី អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ តើគួរចាត់វិធានការយ៉ាងណាវិញ ចំពោះករណីខាងលើ ឬមួយលោកស្រី កំពុងតែដេកលុងលក់?
អ្វីដែលជាការឆ្លើយតប រវាងម្ចាស់ទីតាំងនិងអាជ្ញាធរខណ្ឌដង្កោ វាមានភាពខុសគ្នា ដោយម្ចាស់ទីតាំងបានបញ្ជាក់ថា សំណង់របស់លោកមិនពាក់ព័ន្ធនឹងបុរីនោះទេគឺជាកម្មសិទ្ធិឯកជន រីឯអាជ្ញាធរខណ្ឌដង្កោ បានបញ្ជាក់ប្រាប់បណ្ដាញ
សារព័ត៌មានយើងថា គឺជាកម្មសិទ្ធិរបស់បុរី ហេតុអ្វីបានជា ភាគីម្ចាស់ទីតាំង និងអាជ្ញាធរមូលដ្ឋានឆ្លើយខុសគ្នាបែបនេះ ?

អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ  និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ មន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ក្នុងការរើសអើង និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ ដោយ នាគខ្មៅ

👉https://t.me/+ggGbLE5snl41MzZl សមាគមទ្រទ្រង់មតិសន្តិភាព សទមសពិភាក្សាយោបល់ សម្របសម្រួល ជាទីទុកចិត្ត
👉https://t.me/+H0S010ecMsIxNjE1គេហទំព័រ ស៊ីអេចអធីវីអនឡាញ chrtvonline@gmail.com.kh
👉https://www.facebook.com/share/1Cdbx5Le3Y/
ហ្វេសប៊ុកផេក ស៊ីអេចអធីវីអនឡាញ ព័ត៌មានពិត រហ័សទាន់ចិត្ត សំរាប់លោកអ្នក.
👉https://www.facebook.com/share/1UFdktrhG8/សមាគមទ្រទ្រង់មតិសន្តិភាព(សទមស)Peace support association.psa
👉http://tiktok.com/@savy.chamroeun សូមអរគុណ សំរាប់ការតាមដាន
ទំនាក់ទំនងពិភាក្សា យោបល់ តាមរយៈទូរស័ព្ទលេខ 0719022227.













Powered by Blogger.