លោក ថូ សំណាង មន្ត្រីក្រសួងការបរទេស មិនមែនបាត់ខ្លួននោះទេ តាមពិតACU ឃាត់ខ្លួន ពីបទ អនឡាញ
ផ្សាយចេញ នៅថ្ងៃទី២១ សីហា ឆ្នាំ២០២៦
បើយោង តាមការផ្សព្វផ្សាយបណ្ដាញសង្គមហ្វេសប៊ុក មិនមានការបាត់ខ្លួនទេ លោក ថូ សំណាង មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនសួរនាំពាក់ព័ន្ធបទល្មើស online scams
ឯកឧត្ដម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់អ្នកសារព័ត៌មាន នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះថា ករណីលោក ថូ សំណាង កំពុងត្រូវបាន ACU ស្តាប់ចម្លើយពាក់ព័ន្ធបទល្មើស Online Scams។
ឯកឧត្ដម ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា លោក ថូ សំណាង បានសារភាពថា បានលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ ជាង ៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU កំពុងតាមរកដែលគាត់បានថាបានកំទេចចោល។
ឯកឧត្ដម ថ្លែងបញ្ជាក់ថែមទៀតថា យើងរកឃើញ សន្លឹកទិដ្ឋាការរបស់ដែលគាត់បានបញ្ចេញដោយខុសច្បាប់ត្រូវបានជនបរទេស Online Scams យកទៅប្រើបាស់។
តើជួបវាសនារបស់លោក ថូ សំណាង
មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនសួរនាំពាក់ព័ន្ធបទល្មើស online scams អាចរួចផុតពីសម្លាញ់ច្បាប់ដែរឬទេ
អង្គភាពអ្នកសារព័ត៌មានយើងនិងផ្សព្វផ្សាយព័ត៌មានបន្តបន្ទាប់ពីទទួលបានព័ត៌មានបន្ថែមនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។សូមអរគុណ។ដោយនាគខ្មៅ






Post a Comment