ល្បែងស៊ីសងខុសច្បាប់ និងបង្កប់សេវាផ្លូវភេទច្រើនកន្លែង រីកដូចផ្សិត នៅក្រុងបាវិត ចំណែកមន្ត្រីជំនាញប្រចាំតំបន់ ដេកលុងលក់ឬអសមត្ថភាពក្នុងការបង្ក្រាប វគ្គ៥
ក្រុងបាវិត :ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែងនៅក្រុងបាវិត រីកដូចផ្សិតស្ថិតនៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ចំណែកមន្ត្រីប្រចាំតំបន់ មិនអើពើក្នុង ការបង្ក្រាប សង្ស័យថា ត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងអស់ទៅហើយ ទើបបានជាទុក បណ្តោយ អោយ ក្រុមញៀនល្បែងខុសច្បាប់និងបង្កប់សាវាផ្លូវភេទទាំងនោះមិនខ្លាច ញញើតច្បាប់សូម្បីតែបន្តិច។
ពិតជាអស្ចារ មហា អភិវឌ្ឍយ៉ាងពេញទំហឹង អភិវឌ្ឍទាំងល្បែងស៊ីសងខុសច្បាប់ និងអភិវឌ្ឍទាំងកន្លែងម៉ាស្សា និងសេវាផ្លូវភេទ ជាច្រើនកន្លែងយោងតាមរូបភាពបែកធ្លាយដែលអង្គភាពសារ ព័ត៌មានយើង បានផ្សាយជាសាធារណ: ក្នុងការជូនដំណឹងដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន តាំងតែវគ្គ១រហូតវគ្គ៥នេះ នៅតែរក្សាភាពស្ងៀមស្ងាត់ ឬមួយចុះបង្ក្រាបស្ងាត់ៗ មិនទាន់ជូនដំណឹង ឬមួយកន្លែងណឹង មានខ្សែលើសពីសមត្ថភាពក្នុងការបង្ក្រាប ។
ដោយឡែកអង្គភាពសារព័ត៌មានយើងបានចុះថតរូបភាពថ្មីនៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៥ ថ្មីៗហុយៗនេះ បើមិនសរសើរមិនបាន ចំពោះកាតព្វកិច្ចក្នុងនាមជាមន្ត្រីជំនាញ ប្រាក់ប្រាក់ខែពីរដ្ឋ មានតំណែងតួនាទី មានសមត្ថភាព ដែលក្រសួងមហាផ្ទៃ បានប្រគល់ កាតព្វកិច្ច ដ៏សំខាន់ក្នុងការទទួលខុសត្រូវ យោងគោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំនុច របស់ក្រសួងមហាផ្ទៃ និងបទបញ្ជា០០៦របស់អគ្គស្នងការនគរបាលជាតិ។
លោកអែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត ដ៏មានឥទ្ធិពល ពិតជាត្រូវប៉ាន់យ៉ាងពេញទំហឹង ចំពោះ ជំនាញក្នុងនាមជាមន្ត្រី ទីតាំងលេងល្បែងស៊ីសងខុសច្បាប់រីកដូចផ្សិត នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន លោកអធិការមិនហ៊ានបង្ក្រាប ឬមួយលោកអធិការអសមត្ថភាពក្នុងការបង្ក្រាប?ឬមួយកំពុងប្រព្រឹត្តអំពើទុករលួយ បានជាទុកបណ្តោយ អោយក្រុមញៀនល្បែងទាំងនោះ ធ្វើអ្វីតាមតែទំនើងចិត្ត។
អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោក លឹម សៀងហេង អភិបាលក្រុងបាវិត គួរតែចាត់ វិធានការទប់ស្កាត់ក្នុងនាម ជាមន្ត្រី សាធារណ: ដើម្បីរក្សាសុខសុវត្តិភាពជូនប្រជាពលរដ្ឋមិន ទុកបណ្តោយ អោយរីកដូចផ្សិត យ៉ាងអណាធិបតេយ្យយ៉ាងដូច្នេះនោះទេ ក្រុមញៀនល្បែងសម្តែងរិទ្ធ ត្បិតការអនុវត្តច្បាប់ របស់ថ្នាក់ដឹកនាំប្រចាំតំបន់ មានលក្ខណផុយស្រួយ តើម្ចាស់ទីតាំងខ្លាំងជាង ឬមួយម្ចាស់ទីតាំងអាចលើកដៃបាំងមេឃ ?
អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀងនិងលោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរ:ស្នងការនគរបាល ខេត្តស្វាយរៀង សូមមេត្តាចុះអធិការកិច្ច ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ មានម៉ាស្សាដែលបង្កប់សេវាផ្លូវភេទ ខាងលើដោយក្តីអនុគ្រោះ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ០៧២សណន ទាំង៥ចំណុចរបស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណី ទាំងល្បែងស៊ីសង ទាំងកន្លែងម៉ាស្សា បង្កប់សាវាផ្លូវភេទ ខាងលើដោយក្តីអនុគ្រោះ។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
សង្ឃឹមថា ក្រសួងមហាផ្ទៃ និងបកស្រាយ ចំពោះមន្ត្រីគ្រាប់ល្ពៅ មួយចំនួនដេកស៊ីប្រាក់ខែរដ្ឋបណ្តែតបណ្តោយ អោយល្បែងស៊ីសងរីកដូចផ្សិត ស្ថិតនៅក្រុងបាវិត ដែលជាតំបន់របស់ខ្លួនគ្រប់គ្រង ថាតើមន្ត្រីទាំងនោះ ត្រូវទទួលប័ណ្ណសរសើ ឬមួយត្រូវបញ្ឃប់ពីតំណែង យោងបទបញ្ជា០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ



















Post a Comment