អង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើន បានផ្សព្វផ្សាយព័ត៌មាន ក្នុងការជូនដំណឹងទៅថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅខេត្តកណ្តាល ក្នុងការត្រួតពិនិត្យផ្លូវ បែបជាត្រូវទទួលបានលិខិតអញ្ជើញ
ខេត្តកណ្តាល: បើយោងតាមលិខិតអញ្ជើញរបស់ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល លេខ៤៦៣ លអជ ចុះថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២៥ បានចេញលិខិតអញ្ជើញ អង្គភាពសារព័ត៌មាន វិទ្យុFM102 ស្តីពីការចុះ៖ ការចុះផ្សាយព័ត៌មានលើបណ្តាញសង្គមរបស់អង្គភាពសារព័ត៌មាន វិទ្យុ FM 102 ស្តីពីការចុះផ្សាយព័ត៌មាន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានខ្លឹមសារ ” ក្រុមហ៊ុនស្ថាបនាផ្លូវបេតុងសាងសង់ដោយគ្មានគុណ ភាពទាល់តែសោះ ដែលស្ថិតនៅ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ” ។
បើយោងតាមការលិខិតអញ្ជើញ មួយច្បាប់នេះ តើមន្ទីរព័ត៌មានខេត្តកណ្តាល ជាអ្នកនាំពាក្យ របស់ក្រសួង និង មន្ទីរសាធារណការ និងដឹកជញ្ជូនឬមួយយ៉ាងណា ? ឬជាអ្នកនាំពាក្យ របស់ក្រុមហ៊ុន ម៉ៅការសាងសង់ ?
ក្រុមការងារអ្នកសារព័ត៌មាន គ្រាន់តែជាព្រាបនាំសារ ផ្សព្វផ្សាយព័ត៌មាន ក្នុងការជូនដំណឹង ទៅថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការសិក្សា ផ្លូវបេតុងដែលជាគម្រោង អភិវឌ្ឍន៍ជនបទ ដើម្បីជាផលប្រយោជន៍ ដល់សង្គមជាតិ ផលប្រយោជន៍ ាដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ប្រកបដោយសុវត្ថិភាព។
យោងតាមរូបភាព ដែលអង្គភាពសារព័ត៌មាន បានផ្សព្វផ្សាយ រួមទាំងបទសម្ភាសន៍របស់ប្រជាពលរដ្ឋ ដែលបានបញ្ជាក់យ៉ាងច្បាស់លាស់ ចំពោះការសាងសង់ សំណង់ផ្លូវបេតុង មួយខ្សែ ដែលមានប្រវែង ៧០០ម៉ែត្រ ដែលស្ថិតនៅចំនុចទីតាំងខាងលើ ដែលកំពុងតែអង្រួនចិត្ត ទាក់ទាញចំណាប់អារម្មណ៍ ប្រជាពលរដ្ឋ ទៅលើបណ្តាញសង្គម ចំពោះក្រុមហ៊ុន ដេញថ្លៃ ធ្វើផ្លូវមួយកន្លែងនេះ។
អង្គភាពសារព័ត៌មានយើង សង្ឃឹមថាឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបា់ខេត្តកណ្តាល សូមចាត់មន្ត្រីជំនាញ ក្នុងការត្រួតពិនត្យ ដោយក្តីអនុគ្រោះ នៅក្នុងនោះតើប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្ត ដែលជាមន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះការសាងសង់នៃគម្រោងផ្លូវ អភិវឌ្ឍន៍ជនបទ តើមានជំនាញពិតប្រាកដតាមតួនាទី មុខតំណែងដែលឬទេ ?
ដោយឡែក គម្រោងនិមួយៗក្នុងការស្ថាបនាផ្លូវ តែងតែមាន កំណត់ហេតុ ឯកសារក្នុងការដេញថ្លៃ របស់ក្រុមហ៊ុន ឯកជននិមួយច្បាស់លាស់ តើចាក់ស៊ីផែក កម្រាស់ប៉ុន្មានតឹក តើប្រើដែកសរសៃប៉ុន្មានលី ដើម្បីអោយត្រូវនិងស្តង់ដា ដើម្បីរក្សាផ្លូវអោយបានគង់វង់ បានល្អ តើការធានារយពេលប៉ុន្មានខែ បន្ទាប់ពីសាងសង់បានរួចជាស្ថាពរ? ចម្លើយទាំងអស់គឺស្ថិតនៅក្នុងកិច្ចសន្យា របស់រដ្ឋបាលឃុំសង្កាត់និងភាគីពាក់ព័ន្ធ សូមម្ចាស់ក្រុមហ៊ុនដែលបានដេញថ្លៃនៃគម្រោងមួយនេះ ជួយបំភ្លឺជាសាធារណ:និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
ខណ:មន្ត្រីជំនាញនៅមិនទាន់វាយតម្លៃ បែរជាមន្ទីរព័ត៌មានខេត្តកណ្តាលចេញមុខធ្វើលិខិតអញ្ជើញ អង្គភាពសារព័ត៌មាន ដើម្បីអោយទៅស្តាប់ការបកស្រាយ បំភ្លឺ ការសាងសង់ផ្លូវបេតុង នៅភូមិ ពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល នៅក្នុងចំនុចនេះ មន្ទីរព័ត៌មានខេត្តកណ្តាល កំពុងបំពេញការងារខុសភារកិច្ច តើបានរៀនច្បាប់ និងធម្មនុញវិជ្ជាជីវ:សារព័ត៌មានដែលឬទេ?
អង្គភាពសារព័ត៌មានយើង ស្នើសុំ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន សូមមេត្តាត្រួតពិនិត្យ ក្រុមសិលធម៌ ធម្មនុញវិជ្ជាជីវ:សារព័ត៌មាន ចំពោះមន្ត្រីមន្ទីរព័ត៌មានខេត្តកណ្តាល ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ






Post a Comment