ឃ្លាំងស្តុកផលិត និងចែកចាយចាហ៊ួយរបស់ចិន គ្មានស្លាកយីហោមួយកន្លែង នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ សូមមន្ត្រីប្រចាំតំបន់ ចុះត្រួតពិនិត្យផងទាន វគ្គ១


រាជធានីភ្នំពេញ ÷ ឃ្លាំងស្តុកផលិតនិងចែកចាយ ចាហ៊ួយ មួយកន្លែង ស្ថិតនៅ សង្កាត់ស្ពានថ្ម  ខណ្ឌដង្កោ រាជធានីភ្នំពេញ  គ្មានស្លាកយីហោ បន្ទាប់ពីអង្គភាពសារព័ត៌មានស៊ីអេចអ ចុះទៅដល់ទីតាំងខាងលើ នៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៥  និងសូមធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ សូមមេត្តាជ្រាបជាព័ត៌មាន។

អង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូន លោកស្រី គឹមញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោសូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ទីតាំងឃ្លាំងស្តុកផលិត និងចែកចាយចាហ៊ួយ មួយកន្លែងនេះ ដោយមិនទាន់ដឹងថា មានលិខិតអនុញាតឬមួយយ៉ាងណានោះទេ  មិនតែប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារយើងទៅដល់ទីតាំងខាងលើ  ។

អង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលក្នុងនាមគណ:មេបញ្ជាការឯកភាពរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជ្រាប សូមចាត់វិធានការចំពោះឃ្លាំងស្តុកចាហ៊ួយរបស់ចិន គ្មានស្លាយីហោ មួយកន្លែងនេះ នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង នៅមិនទាន់ដឹងថា មានលិខិតអនុញាតឬមួយយ៉ាងណានោះទេ កន្លែងផលិតគ្មានស្លាកយីហោ និងរថយន្តដឹកទំនិញ ដឹកជញ្ជូនជាហូរហែ ទើបអង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ ដោយក្តីអនុគ្រោះ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។

អគ្គនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  សូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យចំពោះទីតាំង ដែលជាកន្លែងឃ្លាំងស្តុក ផលិតនិងចែកចាយ ចាហ៊ួយ ខាងលើដោយក្តីអនុគ្រោះ 

អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ











Powered by Blogger.