បន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ រឿងបោះបង្គោលលើដីចំណីផ្លូវសាធារណៈនៅសង្គាត់បាក់ខែង ផ្លូវជាតិ៦A នៅពេលនេះរុះរើជាស្ថាពរហើយ វគ្គបញ្ចប់
ខណ្ឌជ្រោយចង្វារ: ភូមិគ្រិះដ៏ស្គឹមស្គៃ មួយកន្លែង ជិតដល់គីឡូម៉ែត្រ១៩តាមបណ្តោយផ្លូវជាតិលេខ៦ A ស្ថិតហួសស្ពានលេខ១១ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីបោះបង្គោលដែក រំលោភលើដីចំណីផ្លូវសាធារណៈ យ៉ាងគឃ្លើននៅពេលនេះ បានរុះរើជាស្ថាពរហើយ បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយ រយ:ពេលពីរថ្ងៃ ដោយឡែកមានប្រជាពលរដ្ឋ ចូលខមិនយ៉ាងចាស់ដៃ ចំពោះម្ចាស់ភូមិគ្រិះដ៏ស្គឹមស្គៃ បោះបង្គោលដែក រំលោភលើដីចំណីផ្លូវសាធារណៈនៅក្នុងនោះ មានគណនីហ្វេសប៊ុកមួយបានចូលរួមមតិ លោកសួរមកអង្គភាពសារព័ត៌មានយើងថា គង់វិបុលមេពន្ធដា ប្រាប់រួចហើយហ៊ានសួរអត់ អង្គភាពសារព័ត៌មានយើង សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលតែងតែតាមដានរាល់ការផ្សាយព័ត៌មានយើងខ្ញុំ ។
ករណីផ្សាយព័ត៌មាន ការពារសម្បត្តិរដ្ឋ ការពារដីចំណីផ្លូវសាធារណៈរបស់រដ្ឋ គឺជាកាតព្វកិច្ចក្នុងនាមជាអ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែក ជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជម្រាបជូន ក្នុងការផ្តល់ព័ត៌មាន តាមការផ្សព្វផ្សាយទៅលើបណ្តាញទំនាក់ទំនងសង្គម តាមលទ្ធភាពដែលអាចធ្វើបាន។
អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសំណាក់ លោក គង់ វិបុល មេពន្ធដា តាមការលើកឡើងរបស់ប្រជាពលរដ្ឋបាននោះទេ ដោយសារ យើងខ្ញុំមិនមានលេខទូរស័ព្ទ អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក គង់ វិបុល និងស្រាយបំភ្លឺជាសាធារណៈ ដើម្បីកុំអោយ ប្រជាពលរដ្ឋ មានការភាន់ច្រឡំ សូមអរគុណ។
ការផ្សព្វផ្សាយព័ត៌មាន យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងតាមរូបភាពដែលអង្គភាពសាព័ត៌មានយើង ចុះនៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៥ និងសូមបញ្ជាក់ជម្រាបជូនដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ជាទីរាប់អាន នៅចំនយចទីតាំងខាងលើ ដោយឥតលក្ខខណ្ឌ ដើម្បីទុកជូនប្រជាពលរដ្ឋ ធ្វើដំណើរដើរឆ្លងកាត់ ជាធម្មតាវិញហើយ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងចាត់វិធានការទប់ស្កាត់ ក្នុងនាម មេបញ្ជាការឯកភាពខណ្ឌ សូមកុំទុកបណ្តោយ អោយបុគ្គលមួយចំនួន មានលុយមានអំណាច ធ្វើអ្វីបានតាមតែទំនើងចិត្ត ។
អង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ដែលឯកឧត្តម បានផ្តល់ឱកាស ដល់ក្រុមការងារនៃអង្គភាពសារព័ត៌មាន ក្នុងការបញ្ចេញមតិ ក្នុងការជូនដំណឹងតាមរយ:ការផ្សព្វផ្សាយព័ត៌មាន ជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការត្រួតពិនិត្យ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ




















Post a Comment