សំណង់រឹងសាងសង់រំលោភលើកដីផ្លូវសាធារណៈ ស្ថិតនៅឃុំកំពុងត្រាចស្រុករមាសហែកខេត្តស្វាយរៀង សូមអាជ្ញាធរនិងមន្ត្រី សមត្ថកិច្ចចុះត្រួតពិនិត្យផងទាន វគ្គ១



ខេត្តស្វាយរៀង : មួយករណីទៀតហើយ នៅតាមបណ្តោយផ្លូវជាតិលេខ១៣ ដែលមានទីតាំងស្ថិតនៅភូមិកំពុងត្រាចឃុំកំពុងត្រាចស្រុករមាសហែកខេត្តស្វាយរៀង សាងសង់សំណង់ រំលោភលើដីចំណីផ្លូវសាធារណៈ យ៉ាងគឃ្លើន សូមមន្ត្រីជំនាញ ចុះត្រួតពិនិត្យ ចំណែកមន្ត្រី ធាជ្ញាធរមូលដ្ឋានមិនគួរមើលរំលង។

បន្ទាប់ពីអង្គភាពសារព័ត៌មានស៊ីអេចអធីវី ទំនាក់ទំនងទៅលោកគង់ ធួនមេឃុំកំពុងត្រាច លោកបានបញ្ជាក់យ៉ាងខ្លីថា មិនបានដឹងនោះទេ បើចង់ដឹងរឿងសាងសង់នេះ ត្រូវទាក់ទងទៅលោកស៊ូរ ម៉ុល អភិបាលស្រុក រមាសហែកទើបដឹងរឿងពិត អង្គភាពសារព័ត៌មានយើងបានខលទៅលោកស៊ូរ ម៉ុល តាមរយ:ទូរស័ព្ទលេខ 0717680786 ខលចូលជាច្រើនដង តែលោកមិនលើកទូរស័ព្ទ  នៅក្នុងករណីសាងសង់សំណង់រឹងរំលោភដីចំណីផ្លូវសាធារណៈ យ៉ាងគឃ្លើន ដោយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញប្រចាំតំបន់មិនអើពើ គឺជាកក្តាមួយដែលអាចបញ្ជាក់ពីការគ្រប់គ្រងដែលមន្ត្រីត្រូវមានជំនាញច្បាស់លាស់ មានបទពិសោធន៍គ្រប់គ្រាន់ ឬអសម្មភាព។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

អង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការជូន លោកស៊ូរ ម៉ុល អភិបាលស្រុករមាសហែក សូមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះទីតាំងខាងដោយក្តីអនុគ្រោះ ឬមួយលោកស៊ូរ ម៉ុល អភិបាលស្រុករមាសហែក ខា្លចអំណាចម្ចាស់ទីតាំងខាងលើ ឬមួយត្រូវថ្នាំសណ្តំដេកលុងលក់ ឬភ្លេចកាតព្វកិច្ចក្នុងនាមជាមន្ត្រី។

ម្ចាស់សំណង់ដ៏មានឥទ្ធិពល ហ៊ានសាងសង់សំណង់រំលោភបំពាន លើដីចំណីផ្លូវសាធារណ: ផ្លូវជាតិលេខ១៣ ដែលជាទង្វើផ្ទុយ ពីច្បាប់សាងសង់សំណង់ តើមន្ត្រីរូបណាចេញលិខិតអនុញាតទៅអោយម្ចាស់ដី  នៅក្នុងចំនុចនេះ អង្គភាពសារព័ត៌មានស៊ីអេចអធីវី ស្នើសុំដល់ភូមិបាលស្រុក រមាសហែក និងលោកមិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តស្វាយរៀង ចុះត្រួតពិនិត្យ ដោយក្តីរាប់អាន។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ  ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ









Powered by Blogger.