ម្ចាស់ដីបង្ខំចិត្តបុកគ្រិះសំណង់រឹង ចូលច្រាំងទន្លេ នៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅចន្លោះគីឡីម៉ែត្រលេខ៩ សូមមន្ត្រីជំនាញ ជួយចុះត្រួតពិនិត្យផងទាន
រាជធានីភ្នំពេញ:ព័ត៌មានបឋម សំណង់រឹងបុកគ្រិះសាងសង់ចូលច្រាំងទន្លេ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តើជាការទប់ស្កាត់ដី កុំអោយបាក់ចូលទន្លេ មួយកន្លែងនេះ មានច្បាប់អនុញាតឬមួយយ៉ាងណា? បន្ទាប់ពីអង្គភាពសារព័ត៌មានស៊ីអេចអធីវី ចុះទៅដល់ទីតាំងផ្ទាល់ នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៥ និងសូមធ្វើសេចក្តីរាយការណ៍ ជូន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យ។
បើយោងតា អង្គភាពសារព័ត៌មានយើងថតនៅថ្ងៃខែឆ្នាំដដែរ អង្គភាពសារព័ត៌មានយើង មិនទាន់ដឹងច្បាស់នៅឡើយទេថា ម្ចាស់ទីតាំងខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណានោះទេ បើយោងតាមរូបភាពកំពុងចម្លងកោះដាច់ជាប់និងរបងដែលទឹកទន្លេកំពុងតែឡើងលិចបាត់នៅសល់តែចម្រឹងដែក និងគ្រិះបេតុងថ្មី យ៉ាងរឹងមាំនិងរបងថ្មីៗ ដែលកម្មករកំពុងរៀបឥដ្ឋ ប្រហែលម្ចាស់ដីបង្ខំចិត្ត បុកគ្រិះសាងសង់សំណង់ការពារបាក់ស្រុតដីចូលទន្លេ ។
ការសាងសង់សំណង់ខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីសំណាក់ម្ចាស់ដីបាននោះទេ មិនតែប៉ុណ្ណោះអង្គភាពសារព័ត៌មានយើងសង្ឃឹមថា មានលិខិតអនុញាតត្រឹមត្រូវ មុនពេលសាងសង់ ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមានសមត្ថកិច្ច។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាពខណ្ឌជ្រោយចង្វារ គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភបំពានចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសំណង់រឹងមួយកន្លែងនេះ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិង ឧតុនិយម និងឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។











Post a Comment