ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ មិនគួរទុកបណ្តោយ អោយមន្ត្រី ក្រោមឱវាទ ដេកលុងលក់ ភ្លេចកាតព្វកិច្ច រហូតមានសារព័ត៌មានផ្សព្វផ្សាយ ទើបងើបឡើងអនុវត្តច្បាប់ ទាំងមិនទាន់ធស់ងងុយវគ្គ៣

 



ខេត្តតាកែវ: បន្ទាប់ពីអង្គភាពសារព័ត៌មាន បានផ្សព្វផ្សាយ ឡើងព្រោងព្រាត ទើបលោក អភិបាលស្រុកគីរីវង់ ឆ្លើយតបទាំងមិនទាន់អស់ងងុយ ក្នុងករណី ចាក់ដីយកបឹងទន្លាប់យកមកធ្វើជាម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានទីតាំង ស្ថិតនៅ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលមានទទឹង ២៥ ម៉ែត្រនិងបណ្ដោយប្រមាណជា ៧០ម៉ែត្រ ចាក់ រួចរាល់ជាស្ថាពរហើយ ។

 ចំណែកលោក ចៅហ្វាយស្រុក គីរីវង់ប្រាប់ ថា ចាក់ចូលតែបន្តិចទេ នៅក្នុងនោះ លោកបានបន្តទៀតថា លោកបានចាត់មន្ត្រីក្រោមឱវាទចុះធ្វើកិច្ចសន្យាចំនួន៣ដងមកហើយដែល  ជាមួយម្ចាស់ដី តើការកាយដីចេញ ពីបឹងទន្លាប់ នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៥ នេះ មានសភាពយ៉ាងណាដែល  បន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ?

លោក ងួន ឌីណា អភិបាលស្រុកគីរីវង់ និងជាគណៈបញ្ជាការឯកភាពស្រុកគ្រប់គ្រងសម្បត្តិរដ្ឋ អភិបាលស្រុកគីរីវង់ កិច្ចសន្យាមួយសន្លឹក ដែលក្រុមការងាររបស់ស្រុក ចុះអធិការកិច្ច គឺជាកិច្ចសន្យាលើកទី១ ដែលម្ចាស់អចលនទ្រព្យ ឈ្មោះម៉ែន សៀម និងលោក ចាន់ង៉ាន់ លួចចាក់ដីចូលបឹងទន្លាប់ មិនមានលិខិតអនុញាត យោងតាមខ្លឹមសាររបស់លោក អភិបាលស្រុក ដោយឡែកឯកសារ កិច្ចសន្យា ចំនួន២ទៀត នៅមិនទាន់បើកបង្ហាញជាសាធារណ:ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ដោយសារលោក ងួន ឌីណា អភិបាលស្រុកគីរីវង់ប្រាប់អ្នកសារព័ត៌មានយើងថាចុះធ្វើកិច្ចសន្យាចំនួន៣ដង ។

រីឯលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ មុននិងចេញប្លង់ នៃអចលនទ្រព្យ បានសិក្សាអនុក្រិត្យ ច្បាស់លាស់ហើយឬនៅ នៅក្នុងភូមិសាស្ត្រម៉ាត់បឹង ច្រាំងទន្លេ?លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវថ្មីៗនេះ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ កំពុងតែមានចំណាប់អារម្មណ៍ យ៉ាងពេញទំហឹង ចំពោះស្នាដៃ ចេញប្លង់រឹង នៅក្នុងតំបន់មួយចំនួន គួរអោយកត់សម្គាល់។

 យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់
, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក ផេង វុធ ប្រធានមន្ទីរ រ៉ែនិងថាមពល ខេត្តតាកែវ បាននោះទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង។

តើ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ចាត់វិធានការយ៉ាងណាវិញ ចំពោះមន្ត្រី ក្រោមឱវាទ ដែលចូលចិត្តដេកលុងលក់ ភ្លេចខ្លួនជាមន្ត្រីស៊ីប្រាក់ខែរដ្ឋ ធ្វើការឆក់ល្វែង បណ្តែតបណ្តោយ អោយមានការចាក់ដីចូលបឹងទន្លាប់ បន្ទាប់មានសារព័ត៌មានបានផ្សព្វផ្សាយ ទើបងើបមកបំភ្លឺទាំងមិនទាន់អស់ងងុយ ។

អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ចស៊ើបអង្កេត ចំពោះលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉https://t.me/+2EkFkLj6PP80NDdl

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។

















Powered by Blogger.