មេគយអាងអំណាច សាងសង់សំណង់រំលោភលើកដីសាធារណៈ យ៉ាងពេញទំហឹង ខណ:លោកចៅហ្វាយស្រុកត្រាំកក់នៅតែរក្សាភាពស្ងៀមស្ងាត់ ឬលោកអភិបាលស្រុក ត្រូវថ្នាំសណ្តំស្ពឹកមុខហើយវគ្គ២

 





ខេត្តតាកែវ: នៅតាមបណ្តោយផ្លូវលេខ២២ ស្ថិតនៅភូមិត្រពាំងព្រីង ឃុំ លាយបូរ ស្រុកត្រាំកក់ខេត្ត តាកែវ មានករណីម្ចាស់ សាងសង់សំណង់ រំលោភលើដីចំណីផ្លូវសាធារណៈ ដែលគេស្គាល់ថា ជាមេគយខេត្តតាកែវ  ដែលកំពុងសម្តែងរិទ្ធិបារមីរបស់ខ្លួន យ៉ាងគឃ្លើន បំពានច្បាប់ សូមមន្ត្រីជំនាញ មិនហ៊ានប៉ះ ទង្គិចត្បិតខ្លួនមានឋាន:ទាប ព្រាបដូច ពងមាន់ទៅជុលនិងថ្ម ធ្វើអោយការអនុវត្តច្បាប់មានស្តង់ដាពីរ ដែលកើតមានឡើង នៅក្នុងទឹកដីខេត្តតាកែវ។

បន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានសាកសួរ កម្មករសំណង់ ដែលបំរើការងារនៅឃ្លាំងលក់គ្រឿងចក្រ គូបូតា សាន សម្បត្តិ តាកែវ  ដែលសាងសង់សំណង់ រំលោភលើដីចំណីផ្លូវសាធារណៈ យ៉ាងគឃ្លើន សំណង់មួយកន្លែងនេះជារបស់មេគយ ខេត្តតាកែវ រូបនេះ  បានធ្វើកិច្ចសន្យាជួលឃ្លាំងនេះចំនួន៣ឆ្នាំ តែទូទាត់លុយតែ២ឆ្នាំទេ ។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

អង្គភាពសារព័ត៌មានយើងបានខលទៅអ្នកគ្រប់គ្រងទីតាំងខាងលើ តាមរយ:ទូរស័ព្ទលេខ 0719999209នៅក្នុងនោះគាត់បានប្រាប់យើងឯកសារសុំលិខិតអនុញាត មេស្នើសុំអស់ហើយ ងើយគាត់បានអោយលេខទូរស័ព្ទមួយខ្សែទៀត មកដល់អង្គភាពសារព័ត៌មានយើង ដែលមានលេខ 090941999 ដោយគាត់ប្រាប់ថា រឿងឯកសារទាល់តែខលទៅមេ តែមិនដឹងថា លេខអោយមកនេះ មិនដឹងថាមេមួយណានោះទេ ខលចូលតែមិនមានអ្នកលើក ឬជាឈុតឆាកសម្តែង ក្នុងការដោះសារយករួចខ្លួន។

លោក កេត ម៉ៅ អភិបាលនៃគណ:អភិបាលស្រុកត្រាំកក់ តើត្រូវថ្នាំសណ្តំរបស់លោកមេគយខេត្តតាកែវ ឬអសម្មភាព ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងនាមជាខណ:បញ្ចាការស្រុក ដោយរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ កំពុងទាក់ទាញអារម្មណ៍ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទៅលើបណ្តាញទំនាក់ទំនងសង្គម  លោក កេត ម៉ៅ អភិបាលអនុវត្តច្បាប់រដ្ឋបាលខ្លាំងជាង ឬអំណាចលោកមេគយខេត្ត ដែលសាងសង់សំណង់រំលោភដីចំណីផ្លូវសាធារណ:ដែលជាសម្បត្តិរដ្ឋខ្លាំងជាង នៅក្នុងចំនុចនេះសូមឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជួយបំភ្លឺជាសាធារណ:ដើម្បីកុំអោយ ប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
មេគយខេត្តតាកែវ ហ៊ានសាងសង់សំណង់រំលោភបំពាន លើដីចំណីផ្លូវសាធារណ:រូបនេះ ដែលកំពុងបញ្ជេញសកម្មភាព បំពានច្បាប់ សូម្បីតែដីចំណីផ្លូវសាធារណ: ក៏មិនលើកលែងដែរ តើមេគយរូបនេះ មានខ្នងក្រាស់ប៉ុណ្ណា
? ក្នុងនាមជាមន្ត្រីដែលជាអ្នកអនុវត្តច្បាប់នៃស្ថាប័នមួយ  មានតួនាទីធំមិនមែនតូច តែមហិច្ឆតារំលោភបំពានដីចំណីផ្លូវសាធារណ:របស់រដ្ឋ យកមកធ្វើអាជីវកម្ម តើសាក់សមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋដែលឬទេ?

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវនិងជាគណ:មេបញ្ជាការឯកភាពខេត្ត គ្រប់គ្រងសម្បត្តិរដ្ឋ មិនគួរបណ្តែតបណ្តោយ អោយលោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ ដេកលុងលក់យូរពេកនោះទេ ចំណែកឃ្លាំងស្តុកគ្រឿងចក្រ គូបូតា សាន សម្បត្តិ តាកែវ របស់លោក មេគយ ដែលសាងសង់សំណង លើដីចំណីផ្លូវសាធារណ: បើនៅតែរក្សាភាពស្ងៀមស្ងាត់តទៅទៀត ប្រជាពលរដ្ឋនិងមានការយល់ច្រឡំថាឯកឧត្តមអនុវត្តច្បាប់បែបស្តង់ដាពីរ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉https://t.me/+2EkFkLj6PP80NDdl

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់  0719022227សូមអរគុណ។













Powered by Blogger.