លួចបោះបង្គោលព្រំថ្មី ចូលដីអ្នកជិតខាង បំពានច្បាប់ និងប្រើសម្តីគម្រាមកំហែង សុទ្ធតែជាដីរបស់មេ ប្រហែលមានខ្សែក្រាស់ លែងមានច្បាប់អស់ហើយ សូមមន្ត្រីជំនាញចុះត្រួតពិនិត្យ វគ្គ១
ខេត្តបាត់ដំបង: បន្ទាប់ពីអង្គភាពសារព័ត៌មានទទួលការពឹងពាក់ពីសំណាក់
ប្អូនស្រី វឿន ឈុន ដែលមានអាសយដ្ឋានស្ថិតនៅភូមិតាគម
ឃុំ ពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង អងញកភាពសារព័ត៌មានបានចុះទៅដល់ទីតាំងកើតហេតុ ។
អង្គភាពសារព័ត៌មានបានជួបជាមួយ លោកយ៉ាន យ៉ូន អាយុ
៥៦ឆ្នាំដែល ជាម្ចាស់ដី និងបានលក់បន្តទៅអោយឈ្មោះ ឈ្មោះ ស៊្រា សុខស៊្រុន
និងប្រពន្ធ ចាន់ លក្ខិណា អស់រយ:ពេល៤ឆ្នាំមកហើយ ដោយនៅពេលនោះម្ចាស់ព្រំប្រទល់ ទាំងពីរបានព្រមព្រៀងគ្នាសាងសង់បង្គោលរបងថ្ម
ដើម្បីកំណត់ព្រំប្រទល់ អស់រយ:ពេល ៤ឆ្នាំមកហើយដែល បើយោងតាមបទសម្ភាសន៍លោកយ៉ាន យ៉ូនដីចាស់បានបកស្រាយ ។
ដោយឡែកអង្គភាពសារព័ត៌មានយើងបានចុះទៅដល់ទីតាំង ភូមិសាស្ត្រផ្ទាល់ នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥
បានពិនិត្យឃើញថា ពិតជាមានការលួចរំកិលព្រំដី ពិតប្រាកដមែន ដោយការរំកិលបង្គោលព្រំនោះ គឺធ្វើឡើងបែបស្ងាត់ៗ
មិនមានលិខិតជូនដំណឹង ដល់ម្ចាស់ព្រំជាប់ឬស្នើសុំទៅអាជ្ញាធរ មូលដ្ឋាន
និងមន្ត្រីមានសមត្ថកិច្ច អីឡើយ ដោយគិតថាខ្លួនមានអំណាច អាចរំលោភបំពានបាន អាចស៊ីបាន ដោយគ្មានញញើតច្បាប់សូម្បីតែបន្តិច។
បើយោងតាមការផុស ទៅលើបណ្តាញសង្គម អាខោនហ្វេសប៊ុករបស់
ឈ្មោះ CHAN
CHAKRIYA ក្នុងនាមជាកម្មករ
ប្រើពាក្យមិនសមរម្យ មកលើម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នាមិនតែប៉ុណ្ណោះយកឈ្មោះឪពុករបស់ប្អូនស្រី
វឿន ឈុន ដែលលោក បានបួសជាព្រះសង្ឃ មកប្រមាថ ទៅលើបណ្ដាញសង្គម
ដែលធ្វើអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
ជួយពិនិត្យបុគ្គលម្នាក់នេះតាមការគួរ។
នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ដដែលនៅវេលាម៉ោងជាងបីរសៀល លោក មេឃុំពាមឯកនិងក្រុមការងារ
បានចុះសម្របសម្រួលនៅចំនុចទីតាំងខាងលើផងដែល តែម្ចាស់ដីប្រកាន់ភ្ជាក់នៅជំហ៊រ
រាងៗខ្លួន នៅក្នុងនោះលោកបានបញ្ជាក់ផងដែលថា ក្នុងនាមលោកជា អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចមានដែនកំណត់
តែបើមិនចប់ មានតែបន្តតាមនិតិវិធីច្បាប់។
លោកស៊្រា សុខស៊្រុន និងប្រពន្ធ ចាន់ លក្ខិណា
ដែលជាម្ចាស់ដីថ្មី នៅចំនុចទីតាំងខាងលើ បានបញ្ជាអោយកម្មករ របស់ខ្លួនរុះរើបង្គោលរបងចាស់ ផ្លាស់បង្គោលរបងថ្មី រំកិលចូលដី រំលោភសិទ្ធិ អ្នកេជិតខាងប្រមាណ
កន្លះម៉ែត្រខុសពីទម្រុងចាស់ ដែលជាបង្គោល ព្រំប្រទល់ ដែលកំណត់ម្ចាស់អចលនវត្ថុ
អាស្រ័យផលតាំងពី៤ឆ្នាំមុន
មិនមានលិខិតជូនដំណឹង និងមិនមានការឯកភាពពីសំណាក់ម្ចាស់ដី
ដែលមានព្រំប្រទល់ជាប់គ្នា គឺជារឿងខុសច្បាប់ រំលោភសិទ្ធិរស់រៀនមានជីវិតអ្នកដ៏ទៃ គឺជារឿងមួយ តែងតែកើតឡើងញឹកញាប់ មកលើប្រជាពលរដ្ឋ
ស្លូតត្រង់ ។
ជាទូទៅការទិញលក់ អចលនវត្ថុ នៃអចលនទ្រព្យ គឺត្រូវមាន
លិខិតទិញ លក់និងបញ្ជាក់ពីម្ចាស់ដីចាស់ផ្លាស់ម្ចាស់ថ្មី
និងទទួលស្គាល់ពីសំណាក់ម្ចាស់ព្រំប្រទល់លិចកើតជើងត្បូង នៃកិច្ចព្រមព្រៀង នៅក្នុងចំនុចនេះ
អង្គភាពសារព័ត៌មាន សូមស្នើសុំលោកស៊្រា សុខស៊្រុន និងលោកស្រី ចាន់ លក្ខិណា
ដែលជាម្ចាស់ដីថ្មី សូមបើកបង្ហាញជាសាធារណ:នៃទំហំដីពិតប្រាកដ
ដើម្បីជៀសវាង មានការភាន់ច្រឡំ នៅក្នុងនោះ
អង្គភាពសារព័ត៌មានយើង សូមបញ្ជាក់ដល់លោកស្រីចាន់ លក្ខិណា អោយបានជ្រាបថា
អង្គភាពសារព័ត៌មានយើង មានសិទ្ធិក្នុងការផ្សព្វផ្សាយជាសាធារណ: យោងតាមការស្នើសុំ របស់ប្រជាពលរដ្ឋ តាមស្ថានភាពជាក់ស្តែង
និងទទួលខុសត្រូវចំពោះមុខច្បាប់ តាមរបប ធម្មនុញ វិជ្ជាជីវ:
សារព័ត៌មាន ( កាយ: វាចា ចិតាំង អហំវន្តា) ខ្ញុំព្រះករណា
មិនមែនជាតុលាការកាត់ក្តី ផ្សព្វផ្សាយតែរឿងពិត
និងធ្វើសេចក្តីជូនដំណឹងជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តា ជួយអន្តរាគមន៍តាមលក្ខន្តិកៈនៃច្បាប់ដែលមានចែងនៃព្រះរាជាណាចក្រកម្ពុជា។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកស៊្រា សុខស៊្រុន និងលោកស្រី
ចាន់ លក្ខិណា គួរតែរៀនពីច្បាប់ភូមិបាល និងសិក្សាបន្ត ចំពោះ សិទ្ធិរស់រៀនមានជីវិតអ្នកដទៃ
និងសូមកែតម្រូវ និងបញ្ឃប់ជាបន្ទាប់ រាល់សកម្មភាព រំលោភបំពានដីលំនៅដ្ឋានរបស់អ្នកជិតខាង
មុនពេលមានសេចក្តីជូនដំណឹង និងឯកភាពពីសំណាក់ម្ចាស់ព្រំដី ដែលមានព្រំប្រទល់ជាប់
និងមន្ត្រីអាជ្ជាធរមូលដ្ឋាន ទទួលស្គាល់ ។
ចំពោះបុគ្គលលូចបំពាន រុះរើរបងចាស់ផ្លាស់របងថ្មី មិនមានលិខិតអនុញាត និងត្រូវទទួលខុសត្រូវ
ចំពោះមុខច្បាប់ បន្ទាប់ពីម្ចាស់ដី ដែលមានការពាក់ព័ន្ធបានដាក់ពា្យបណ្តឹង
ប្តឹងទៅតុលាការជាធរមាន។
អង្គភាពសារព័ត៌មាន យោងតាមការពឹងពាក់ របស់ប្អូនស្រី
វឿន ឈុន សូមស្នើសុំដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្ត
បាត់ដំបង សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអន្តរាគមន៍ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។







Post a Comment