ល្បែងស៊ីសងអនឡាញ ដុះស្លែ បើកលេងយ៉ាងគគ្រឹកគគ្រេងនៅផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន មានខ្សែក្រាស សូម្បីតែមន្ត្រីប្រចាំតំបន់ ក៏មិនហ៊ានបង្រ្កាបខ្លាចឥទ្ធិពល ម្ចាស់ទីតាំងឬមួយអសមត្ថភាពក្នុងការបង្ក្រាប
រាជធានីភ្នំពេញ: ទីតាំងល្បែងស៊ីសងខុសច្បាប់
ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ
មួយកន្លែងនេះលេងដុះស្លែ ទោះបីកំលាំងមន្ត្រីនគរបាលប្រចាំតំបន់
ធ្លាប់បានចុះបង្ក្រាបក្តី ក៏នៅតែបើកដំណើរការជាធម្មតា។
បើយោងតាមការផ្សព្វផ្សាយនៃអង្គភាពអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន
ពីឥទ្ធិពលរបស់ម្ចាស់ទីតាំងដុះស្លែមួយកន្លែងនេះ អាចបញ្ជាក់បានថា ម្ចាស់ទីតាំងខាងលើ
ពិតជាមានខ្នងបង្អែកដ៏រឹងមាំ គួរអោយកត់សម្គាល់ សូម្បីទេលោក ស្នងការនគរបាលរាជធានីភ្នំពេញ
ក៏មិនហ៊ានប៉ះ និងបើកទទួលភ្ញៀវ ចូលលេងយ៉ាង កគ្រឹកកគ្រេង ដោយរយ:ពេលកន្លងមក
មន្ត្រីប្រចាំតំបន់ ធ្លាប់ចុះលាង សំអាត បង្ក្រាប ជាច្រើនដង ដើម្បីកុំអោយកើតមេរោគ ។
បច្ចុប្បន្ននេះ ក្រុមញៀនល្បែងទាំងនោះ
នៅតែបន្តសកម្មភាពយ៉ាងរលូន ចំណែកមន្ត្រីមូលដ្ឋាន បានត្រឹមសម្លឹងមើល ទេសភាពពីចម្ងាយ។
អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
និងលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ
អគ្គស្នងការរងនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ នៅក្នុងនោះ លោកឧត្តមសេនីយ៍
ឯក គួរតែចាត់វិធានការរឹតបណ្តឹង ចំពោះមន្ត្រី ក្រោមឱវាទ មិនគួរមើលរំលង
នៅក្នុងករណីខាងលើនេះទេ ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជា ឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧
ចំណុចដែលបានដាក់ចេញ ដោយក្រសួង មហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦
របស់អគ្គស្នងការនគរបាលជាតិ ។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ០៧២សណន ទាំង៥ចំណុចរបស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាម
ផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា
។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥
របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល
បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online
Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត
មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា
ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227_0766493660សូមអរគុណ។
Post a Comment