ទីតាំងបង្កប់ល្បែងស៊ីសង អនឡាញ ខុសច្បាប់ ជាច្រើនប្រភេទស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៣០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ នៅតែរក្សាភាពស្ងៀមស្ងាត់វគ្គ១

រាជធានីភ្នំពេញ៖ ទីតាំងល្បែងសុីសងតាមប្រពន្ធអនឡាញ ខុសច្បាប់ ដែលមានល្បែងសុីសងជាច្រើនប្រភេទ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៣០សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ!។

បើកលេងជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យ ដោយឡែក មន្ត្រីប្រចាំតំបន់នៅរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប់ ដោយឡែកនៅថ្ងៃទី៣ខែតុលាឆ្នាំ២០២៥នេះ អងញកភាពសារព័ត៌មានយោង បានចុះទៅដល់ទីតាំង និងបានខល ធ្វើសេចក្តីរាយការណ៍ជូន លោក អភិបាលខណ្ឌទួលគោក និងសង្ឃឹមថា លោក ជា ពិសី អភិបាលខណ្ឌទួលគោក និង លោក ស៊ីម ពិសិដ្ឋ អធិការខណ្ឌទួលគោក ចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងខាងលើ ដោយក្ដីរាប់អាន ។

អង្គភាពសារព័ត៌មានយើង សូមគោរពជូន ឯកឧត្តឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ  អគ្គស្នងការរងនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជា ឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញ ដោយក្រសួង មហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ០៧២សណន ទាំង៥ចំណុចរបស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាម

ផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។

 ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។

យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉https://t.me/+2EkFkLj6PP80NDdl

👉@nakreach789 បារមីនាគខ្មៅ

👉ទំនាក់ទំនង ប្រឹក្សាយោបល់  0719022227_0766493660សូមអរគុណ។














Powered by Blogger.