អាងខ្សែក្រាស់ សាងសង់រំលោភលំនៅដ្ឋានអ្នកដទៃ នៅសង្កាត់ បឹងកក់២ខណ្ឌទួលគោក បន្ទាប់ពី ពាក្យបណ្តឹង របស់ជនរងគ្រោះ ចូលជាធរមាន និងរងចាំមើលសូមអាជ្ញាធរ និងមន្ត្រីជំនាញ ចុះអនុវត្តច្បាប់វគ្គ២

 



រាជធានីភ្នំពេញ: ទីតាំង សំណង់មួយកន្លែងស្ថិតនៅផ្ទះលេខ 109 ផ្លូវ576 សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សាងសង់គ្មានលិខិតអនុញ្ញាត បំពាននិងច្បាប់ រំលោភលើរបងផ្ទះ អ្នកជិតខាង ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច។

បើយោងតាមសម្តី លោកម្ចាស់ផ្ទះ🏡  បានប្រាប់ដល់អង្គភាពសារព័ត៌មានយើងថា នៅថ្ងៃនេះ មានលោកមេភូមិ និងលោកចៅសង្កាត់ ខណ្ឌទួលគោក បានចូលរួមត្រួតពិនិត្យ ផងដែល នៅក្នុងនោះ ម្ចាស់ផ្ទះដែលសាងសង់ សំណង់គ្មានការអនុញ្ញាត បានចេញមកបញ្ជាក់ជាមួយអាជ្ញាធរ និងលោកចៅសង្កាត់ ថាលោកពិតជាមិនបាន សុំការអនុញ្ញាត ទៅអាជ្ញាធរ និងមន្ត្រីជំនាញនោះទេ នេះបើយោងការអះអាង ជាមួយលោក មេភូមិ និងលោកចៅសង្កាត់បាងកក២ នៅថ្ងៃទី១១ខែសីហាឆ្នាំ២០២៥។

លោកចៅសង្កាត់ បានណែនាំ បញ្ឈប់ការសាងសង់ជាបណ្តោះអាសន្ន ជាបន្ទាន់ ចំពោះការសាងសង់សំណង់គ្មានការអនុញ្ញាត និងត្រូវ រកដំណោះស្រាយ ជាមួយលោកម្ចាស់ផ្ទះជិតខាង បន្ទាប់ពីការសាងសង់ រំលោភបំពាន បើមិនដូច្នោះ និងត្រូវអនុញ្ញាតតាមច្បាប់ជាធរមាន។

ដោយឡែកលោក (ម.ច.ន) បានបញ្ជាក់យ៉ាងច្បាប់ថា លោកបានដាក់ពាក្យបណ្តឹងរួចហើយ  ដោយមិនអនុគ្រោះបន្តទៀតទេ  ហើុក៏មិនមែនជាលើកទី១ដែរ ដែលលោកដានី បំពានមកលើ លំនៅដ្ឋានរបស់  ម្ចាស់ផ្ទះដែលសាងសង់សំណង់គ្មានលិខិតការអនុញ្ញាត ត្រូវកែតម្រូវ ជាបន្ទាន់(រុះរើ)  និងត្រូវធ្វើរបងដែលខូចខាត ដែលជាងសំណង់ បានកាត់ផ្តាច់ដែក របងគ្រោងដែក  (ចម្រឹងដែក ) របស់គាត់ដោយមិនមានការសុំអនុញាត គឺជារឿងរំលោភបំពាន គ្មានញញើតច្បាប់ តើ

លោក ដានីជាអ្នកណា មានខ្នងក្រាស់ប៉ុណ្ណា ហេតុបានជាធ្វើអ្វីបានតែទំនើងចិត្តយ៉ាងដូច្នេះ 

ភូមិគ្រឹះមួយកន្លែង ដែលកំពុងសម្តែងរិទ្ធិ សាងសង់សំណង់គ្មានការអនុញ្ញាត នៅចន្លោះផ្ទះ🏡លេខ: ផ្ទះលេខ109 /ផ្លូវ576 គឺជាឃ្លាំងស្តុងទំនិញ ដ៏ធំមួយនៅក្នុងខណ្ឌទួលគោក  តើទាំងនោះជាទំនិញប្រភេទអ្វី មានចុះបញ្ជីដែលឬទេ?​ និងជារបស់ក្រុមហ៊ុនណា មានបង់ពន្ធដែលឬទេ បើយោងតាមសង្កេត របស់អង្គភាពសារព័ត៌មានយើង ប្រសិនបើ ទំនិញទាំងនោះ បង់ពន្ធស្របច្បាប់ គួរតែ លើកស្លាកយីហោអោយបានត្រឹមត្រូវផងដែរ ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសុរិយោដីរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ រុះរើសំណង់គ្មានលិខិតអនុញាត មួយកន្លែងនេះដោយក្តីអនុគ្រោះ

លោក មៀច ចន្ថា ដែលជាម្ចាស់ផ្ទះ ជាជនរងគ្រោះ ស្នើសុំ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាគណៈមាសបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានស៊ីអេចអ ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច សំណង់គ្មានច្បាប់ គ្មានលិខិត អនុញាត សាងសង់រំលោភដីលំនៅដ្ឋាន អ្នកដទៃ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានស៊ីអេចអ ស្នើសុំ ដល់ស្ថាប័ននិងក្រសួងពាក់ព័ន្ធ ចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញ មួយកន្លែងនេះ ដោយក្តីអនុគ្រោះ ចំពោះផលប៉ះពាល់រំលោភបំពានសិទ្ធិលំនៅដ្ឋាន សូមអោយថ្នាក់ ដឹកនាំ ចាត់វិធានការតាមច្បាប់ដោយក្តីអនុគ្រោះ  

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។
















Powered by Blogger.