សិប្បកម្មផលិតទឹកត្រី នៅខណ្ឌឬស្សីកែវ ដែល កំពុងរងបណ្តឹងពីប្រជាពលរដ្ឋ ១២គ្រួសារ ប្តឹងអស់រយះពេល៧ឆ្នាំ នៅពេលនេះ សូមមហាជនរងចាំតាមដានទាំងអស់គ្នា វគ្គ២

 


រាជធានីភ្នំពេញ: បើយោងតាមពាក្យបណ្តឹង របស់ប្អូនស្រីលឹម ចន្ថា អាយុ៣៤ឆ្នាំ ដែលមានទីលំនៅ ដ្ឋានក្រុមទី១០ភូមិក្រោលគោសងកាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ តំណាង អោយ១២គ្រួសារភ្ជាប់ស្នាមមេដៃ របស់ប្រជាពលរដ្ឋ ដែលរស់នៅទីតាំងខាងលើ យោងតាមកម្មវត្ថុ ដាក់ពាក្យប្តឹងឈ្មោះ ហេង សេងហួន ជាម្ចាស់អាជីវកម្ម ផលិតទឹកត្រី១កន្លែងដែលស្ថិតនៅក្រុមទី១០ ភូមិក្រោលគោសងកាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។

យោងបទសម្ភាសន៍ដែលអង្គភាពសារព័ត៌មានយើង ជាមួយប្រជាពលរដ្ឋមានផលប៉ះពាល

យោងការរៀបរាប់ បញ្ហាដែលសិប្បកម្ម ផលិតទឹកត្រីខាងលើនេះ  បានបង្កផលប៉ះពាល់ ជាខ្លាំងដល់សុខភាពនិងសំឡេងរំខានជាងនេះគឺធ្វើឲ្យខូចខាតទ្រព្យសម្បត្តិនិងផ្ទះសម្បែងដីធ្លីដោយសារតែទឹកអំបិលហូរជ្រាបចេញស៊ីជញ្ជាំង បង្អួចទ្វារបណ្ដាលឲ្យខូចខាតយ៉ាងខ្លាំង។

នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង បានចុះ ដកស្រង់ ខ្លឹមសារបន្ថែម ពីសំណាក់ណប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹង សូមកិច្ចអន្តរាគមន៍ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការរកដំណោះស្រាយ ក្នុងការរក្សាសុខសុវត្តិភាព  យោងតាមខ្លឹមសាររបស់ប្រជាពលរដ្ឋ ការដាក់ពាក្យបណ្តឹង ទៅមន្ត្រីអនុវត្តច្បាប់ តាំងពីខែមករាឆ្នាំ២០២៥ បើគិតមកដល់សព្វថ្ងៃនេះ គឺជាង៧ខែទៅហើយ ដោយមិនទាន់ឃើញ ក្រសួងនិងថ្នាក់ដឹកនាំ ព្រមទាំងស្ថាប័នពាក់ព័ន្ធ មិនទាន់ចាត់វិធានការណាមួយចំពោះ ម្ចាស់អាជីវកម្ម ផលិតទឹកត្រីនៅឡើយនោះទេ ។

សូមបញ្ចាក់ផងដែលថា ការដាក់ពាក្យបណ្តឹងនៅខែកមរាឆ្នាំ២០២៥នេះ គឺជាពាក្យបណ្តឹងថ្មី ពីព្រោះ ធ្វើឡើងតាមអាណត្តិនៃគណ:អភិបាលខណ្ឌដោយសំណុំរឿងនេះអូសបន្លាយអស់រយ:ពេល៧ឆ្នាំមកហើយ ។

អង្គភាពអ្នកសារព័ត៌មានបានទំនាក់ទំនង ទៅលោក ហេងសេងហួន ម្ចាស់សិប្បកម្មផលិតទឹកត្រី តាមរយះលេល០៩២៥៦៣៥៥៦ ដើម្បីសុំការបំភ្លី ខលទៅជួបម្នាក់ស្រីគាត់ថា ម្ចាស់ទូរស័ព្ទមិននៅ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងតាមតេឡេក្រាម ត្រូវបានលោករីមូលចេញ អាស្រ័យដូចបានជំរាបជូនខាងលើ អង្គភាពសារព័ត៌មានយើងនៅមិនទាន់បានដឹងថា សិប្បកម្មផលិតទឹកត្រីដែលមានទីតាំងខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណានោះទេ? តើស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យដែលឬទេរយះពេលកន្លងមក ?ការផលិតទឹកត្រីនិងចែកចាយ ទៅលើទៅផ្សារក្នុងការអោយប្រជាពលរដ្ឋយកទៅប្រើប្រាស់ ស្របទៅនិងស្តុងដាដែលឬទេ?

យោងតាមលិខិតរបស់រដ្ឋបាលខណ្ឌឬស្សីកែវ ចុះថ្ងៃទី១៤ខែសីហាឆ្នាំ២០២៥ សូមអញ្ជើញឈ្មោះ ហេងសេងហួន ម្ចាស់សិប្បកម្មផលិតទឹកត្រី សញ្ជាតិខ្មែរ ដែលមានទីលំនៅបច្ចុប្បន្នស្ថិតនៅ ក្រុមទី១០ភូមិក្រោលគោសងកាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ

ដើម្បីចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាសម្របសម្រួលលើករណីបណ្តឹងរបស់ឈ្មោះលឹមចន្ថា  នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥ សាលប្រជុំ(B)នៅម៉ោង៩:៣០ព្រឹកក្រោមធិបតីភាព លោកសន សោភ័ណ្ឌអភិបាលរងខណ្ឌ ។

យ៉ាងណាមិញ អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ ជិន ប៊ុនធឿនអភិបាលខណ្ឌឬស្សីកែវ និងជាគណៈមេបញ្ជាការឯកភាពខណ្ឌ សូមមេត្តា ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានស៊ីអេចអ សង្ឃឹមថា លោកប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងមន្ត្រី ក.ប.ប ចុះត្រួតពិនិត្យ ចំពោះករណីខាងលើ ដោយក្តីអនុគ្រោះ។

ករណីម្ចាស់អាជីវកម្ម បើកសិប្បកម្មផលិតទឹកត្រី នៅកន្លែងទីប្រជុំជន ដែលធ្វើអោយប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ តើក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងណាវិញ 

 អង្គភាពសារព័ត៌មានស៊ីអេចអស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាគណៈមេបញ្ជាការឯកភាព រាជធានី សូមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច និងយោងតាមបណ្តឹងរបស់ ប្រជាពលរដ្ឋ រងផលប៉ះពាល់ ខាងលើដោយក្តីអនុគ្រោះ។

ដោយរយ:ពេលកន្លងមក សុំណុំរឿងមួយនេះ ប្តឹង៧ឆ្នាំហើយ ដាក់ទៅបាត់ៗ មិនជាពាក្យបណ្តឹង ទៅដល់ទីណា  ទើបតែលើសនេះ លោកអភិបាលខណ្ឌឬស្សីកែវអាណត្តិថ្មី បានចេញលិខិត អញ្ជើញអោយចូលរួមរកដំណោះស្រាយ មហាជននិងអង្កការសង្គមស៊ីវិលកំពុងរងចាំមើលថា ផលប៉ះពាល់ ការខូចខាតព្រទ្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងម្ចាស់សិប្បកម្ម រូបនេះអាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ?

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។





















Powered by Blogger.