កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅឃុំតាំងដួង ស្រុកបាទី កំពុងរងការរិះគន់ពីប្រជាពលរដ្ឋប្រចាំតំបន់ពាក់ព័ន្ធក្លិនស្អុយ អាចន៍ជ្រូក វគ្គ១

 


ខេត្តតាកែវ: បើយោងតាមសម្តីប្រជាពលរដ្ឋរស់នៅភូមិសំរោងជ្រៃ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើង ទីតាំងចិញ្ចឹមជ្រូកមួយកន្លែង គឺគេចិញ្ចឹមយូរហើយ ពេលជះក្លិនម្តងៗពិជាពិបាកទ្រាំណាស់  មានពេលខ្លះហូបបាយមិនកើតទេ ក្លិនស្អុយ ក៏ស្អុយ មានពេលខ្លះឈឺ ពីព្រោះទ្រាំក្លិនមិនបាន តែមិនដឹងធ្វើមិច។

 យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ  កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងពិតបានបង្កផលប៉ះពាន់ ជាខ្លាំងដល់សុខភាពប្រជាពលរដ្ឋ នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង បានថតនិងត្រួតពិនិត្យ ទីតាំងដែលចិញ្ចឹមជ្រូក គឺមិនមានអ្វីដែលបញ្ជាក់ថាជារបស់ក្រុមហ៊ុននោះទេ ដោយសារតែមិនមានលើស្លាកយីហោអ្វីឡើយ ។

អង្គភាពសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនទៅលោក ចៅហ្វាយស្រុក បាទី តែលោក ចៅហ្វាងស្រុកគាត់បានប្រាប់អោយក្រុមការងារសារព័ត៌មានយើងទៅជួបគាត់ទៅវិញ អង្គភាពសារព័ត៌មាន មានកាតព្វកិច្ច ធ្វើសេចក្តីជូនដំណឹង យោងបទសម្ភាសន៍របស់ប្រជាពលរដ្ឋ យោងតាមធម្មនុញវិជ្ជាជីវ:នៃរបបសារព័ត៌មាន ។

អង្គភាពសារព័ត៌មានយើង នៅមិនទាន់ដឹងថា កសិដ្ឋានចិញ្ចឹមជ្រូក ដែលមានទីតាំងខាងលើ បានសុំច្បាប់ និងមានលិខិតអនុញាតឬមួយយ៉ាងណានោះទេ ? តែយ៉ាងណាមិញ ការបង្កើតទីកន្លែងចិញ្ចឹមជ្រូកកគួរតែសិក្សាអោយបានត្រឹមត្រូវ ដើម្បីជៀសវាងប៉ះពាល់ដលសុខភាព ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះ អអ្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកប្រធានមន្ទីរពេទ្យសត្វខេត្តតាកែវ និងចុះត្រួតពិនិត្យករណីខាងលើដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា គណៈមេបញ្ជាការឯកភាពខេត្ត ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ ។

នៅក្នុងនោះផងដែលអង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង បរិស្ថាននិងឯកឧត្តម ទិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។













Powered by Blogger.