សិប្បកម្មផលិតទឹកត្រី មួយកន្លែង នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងរងបណ្តឹងពីប្រជាពលរដ្ឋ ១២គ្រួសារ ប្តឹងតាំងពីខែមករាឆ្នាំ២០២៥ នៅពេលនេះ នៅមិនទាន់មានដោះស្រាយ វគ្គ១
រាជធានីភ្នំពេញ: បើយោងតាមពាក្យបណ្តឹង របស់ប្អូនស្រីលឹម ចន្ថា អាយុ៣៤ឆ្នាំ
ដែលមានទីលំនៅ ដ្ឋានក្រុមទី១០ភូមិក្រោលគោសងកាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ តំណាង អោយ១២គ្រួសារភ្ជាប់ស្នាមមេដៃ
របស់ប្រជាពលរដ្ឋ ដែលរស់នៅទីតាំងខាងលើ យោងតាមកម្មវត្ថុ ដាក់ពាក្យប្តឹងឈ្មោះ ហេង សេងហួន
ជាម្ចាស់អាជីវកម្ម ផលិតទឹកត្រី១កន្លែងដែលស្ថិតនៅក្រុមទី១០ ភូមិក្រោលគោសងកាត់គីឡូម៉ែត្រលេខ៦
ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងការរៀបរាប់ បញ្ហាដែលសិប្បកម្ម ផលិតទឹកត្រីខាងលើនេះ បានបង្កផលប៉ះពាន់ ជាខ្លាំងដល់សុខភាពនិងសំឡេងរំខានជាងនេះគឺធ្វើឲ្យខូចខាតទ្រព្យសម្បត្តិនិងផ្ទះសម្បែងដីធ្លីដោយសារតែទឹកអំបិលហូរជ្រាបចេញស៊ីជញ្ជាំង
បង្អួចទ្វារបណ្ដាលឲ្យខូចខាតយ៉ាងខ្លាំង។
នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង
បានចុះ ដកស្រង់ ខ្លឹមសារបន្ថែម ពីសំណាក់ណប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹង សូមកិច្ចអន្តរាគមន៍
ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការរកដំណោះស្រាយ ក្នុងការរក្សាសុខសុវត្តិភាព យោងតាមខ្លឹមសាររបស់ប្រជាពលរដ្ឋ ការដាក់ពាក្យបណ្តឹង
ទៅមន្ត្រីអនុវត្តច្បាប់ តាំងពីខែមករាឆ្នាំ២០២៥ បើគិតមកដល់សព្វថ្ងៃនេះ គឺជាង៧ខែទៅហើយ
ដោយមិនទាន់ឃើញ ក្រសួងនិងថ្នាក់ដឹកនាំ ព្រមទាំងស្ថាប័នពាក់ព័ន្ធ មិនទាន់ចាត់វិធានការណាមួយចំពោះ
ម្ចាស់អាជីវកម្ម ផលិតទឹកត្រីនៅឡើយនោះទេ ។
អង្គភាពអ្នកសារព័ត៌មានបានទំនាក់ទំនង ទៅលោក
ហេងសេងហួន ម្ចាស់សិប្បកម្មផលិតទឹកត្រី តាមរយះលេល០៩២៥៦៣៥៥៦ ដើម្បីសុំការបំភ្លី ខលទៅជួបម្នាក់ស្រីគាត់ថា
ម្ចាស់ទូរស័ព្ទមិននៅ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងតាមតេឡេក្រាម ត្រូវបានលោករីមូលចេញ
អាស្រ័យដូចបានជំរាបជូនខាងលើ អង្គភាពសារព័ត៌មានយើងនៅមិនទាន់បានដឹងថា សិប្បកម្មផលិតទឹកត្រីដែលមានទីតាំងខាងលើ
មានលិខិតអនុញាតឬមួយយ៉ាងណានោះទេ? តើស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យដែលឬទេរយះពេលកន្លងមក
?
ការផលិតទឹកត្រីនិងចែកចាយ ទៅលើទៅផ្សារក្នុងការអោយប្រជាពលរដ្ឋយកទៅប្រើប្រាស់
ស្របទៅនិងស្តុងដាដែលឬទេ?
យ៉ាងណាមិញ អង្គភាពសារព័ត៌មានយើង ស្នើសុំដល់
ជិន ប៊ុនធឿនអភិបាលខណ្ឌឬស្សីកែវ និងជាគណៈមេបញ្ជាការឯកភាពខណ្ឌ
សូមមេត្តា ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានស៊ីអេចអ សង្ឃឹមថា
លោកប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងមន្ត្រី ក.ប.ប ចុះត្រួតពិនិត្យ ចំពោះករណីខាងលើ
ដោយក្តីអនុគ្រោះ។
ករណីម្ចាស់អាជីវកម្ម បើកសិប្បកម្មផលិតទឹកត្រី
នៅកន្លែងទីប្រជុំជន ដែលធ្វើអោយប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ តើក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងណាវិញ ។
អង្គភាពសារព័ត៌មានស៊ីអេចអស្នើសុំដល់ឯកឧត្តម ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញនិងជាគណៈមេបញ្ជាការឯកភាព រាជធានី សូមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច
និងយោងតាមបណ្តឹងរបស់ ប្រជាពលរដ្ឋ រងផលប៉ះពាល់ ខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។
Post a Comment