រោងចក្រកាត់ដេរមួយកន្លែងរបស់ចិន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទាក់ទាញចំណាប់អារម្មណ៍ដល់ កម្មកររោងចក្រ ដែលបំរើការងារគួរអោយកត់សម្គាល់វគ្គ១



ផ្សាយចេញនៅថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីក្រុមការងារចុះថតរូបភាព រោងចក្រកាត់ដេររបស់ចិនមួយកន្លែង ស្ងិតនៅ ភូមិស្រង់ ឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពី រោងចក្រអាតធីវើស្ស(ខេមបូឌា)ឯ.ក ដែលមានប្រជា ពលរដ្ឋបំរើការងារ រាប់រយនាក់ ប្រកបដោយស្នាមញញឹម  និងខិតខំបំរើការងារដោយយកចិត្តទុកដាក់ នៅក្នុងនោះក្រុមការងារសារព័ត៌មានយើងបានធ្វើបទសម្ភាសន៍ ជាមួយបងប្អូនកម្មករដែលបំរើការងារ នៅ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់នោះផងដែរ។

នៅចំហាងរោងចក្រ មានបងប្អូនប្រជាពលរដ្ឋ លក់ចំណីអាហារ មានបន្លែត្រីសាច់ចំរុះ ដែលជាការដាំ ដុះរបស់ ប្រជាកសិករ ប្រកបការងារជាប្រចាំ និងយកមកលក់ធ្វើជាម្ហូបអាហារក្រោយពីសម្រាកពី ការងារ នៅពេលល្ងាចផងដែរ។

ដោយឡែក នៅក្នុងនោះ ផ្លូវច្រកចេញចូលរបស់រោងចក្រមានចំនួនពីរកន្លែង ខាងចំហាងរោងចក្រ មានច្រកចេញចូលសំរាប់បុគ្គលិកជនជាតិខ្មែរ សំរាប់កម្មករកាត់ដេរ រីឯនៅចំពីមុខ គឺសំរាប់ជនបរទេស ដូចជាចិន ឬឥណ្ឌូនេស៊ី ជាដើម បើយោងតាមការត្រួតពិនិត្យ ស៊ើបអង្កេត របស់អង្គភាពសារព័ត៌មានយើង និងទង្វើមួយចំនួនរបស់ លោក សន្តិសុខ ដែលបំរើការងារនៅទីនោះ បានបញ្ចេញកាយវិការមកលើអង្គភាពសារព័ត៌មានយើង និងយោងរូបភាព មួយចំនួន ដែលក្រុមសន្តិសុខបានចេញកាយវិការភាពមិនប្រក្រតី នៃអស់លោកសន្តិ សុខ គួរតែសិក្សាក្នុងនាមខ្លួនជាសន្តិសុខ និងត្រូវយល់ដឹងបន្ថែម ពីច្បាប់និងការទទួលខុសត្រូវ របស់ ខ្លួនថានៅចំណុចណា ដោយឡែក អង្គភាពសារព័ត៌មាន ចុះទៅអង្កេតការ នៅលើផ្លូវ និងដីសាធារណ: របស់រដ្ឋ និងមិនបានទៅបំពាន សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកឡើយ។

យោងតាមប្រភពប្រជាពលរដ្ឋ  បានធ្វើសេចក្តីរាយការណ៍មកអង្គភាពសារព័ត៌មាន នីចំណុច ទីតាំងខាងលើ ថារោងចក្រមួយកន្លែង បានបង្កប់ល្បែងស៊ីសងអនឡាញខុសច្បាប់ ដោយឡែក ក្រុមការងារ សារព័ត៌មានបានសហការគ្នាក្នុងការចុះសិក្សា ជាច្រើនអង្គភាព ដើម្បីស្វែងរកការពិត ចាប់តាំងពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២៥ អង្កភាពសារព័ត៌មាន សូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមទានជ្រាបជាព័ត៌មាន។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការនិងបណ្តុះបណ្តាលវិជ្ជាជីវៈសូមជួយចុះត្រួតពិនិត្យ នៅចំណុចទីតាំង ខាងលើ ដោយក្តីអនុគ្រោះ  ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។

យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។

 ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

នៅក្នុងករណីរោងចក្រ មានជនបរទេស ជនអន្តោប្រវេសន៍ មកបំរើការងារ នៅក្នុងរោងចក្រ ត្រូវមានលិខិតឆ្លងដែនច្បាស់លាស់ និងជាប្រភេសលិខិតឆ្លងដែនដែនធ្វើការងារ មិនមែនជាប្រភេទ ទេសចរណ៍នោះទេ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ រោងចក្រមួយកន្លែងនេះដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

 យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។















Powered by Blogger.