អគារអនឡាញ១៨ជាន់នៅក្រុងប៉ោយប៉ែតមានខ្នងបង្អែកដ៏រឹងមាំ សូម្បីតែបទបញ្ជាលេខ:០១ បប របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី មិនអាចអនុវត្តន៍ចំពោះអគារមួយនេះ តើមកពីមូលហេតុអ្វី វគ្គ៥
ផ្សាយចេញនៅថ្ងៃទី ០៥ខែសីហាឆ្នាំ២០២៥
ក្រុងប៉ោយប៉ែត៖ អគារមួយកន្លែង
ដែលមានឈ្មោះថា CLICK COFFEE& MART ទីតាំង
នៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកដំណើរការ
លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច
ល្បីតៗគ្នាថា ម្ចាស់ទីតាំងមានខ្សែក្រាស់ ។
បើយោងតាមសេចក្តីរាយការណ៍
ពីបុគ្គលិកម្នាក់ដែលបំរើការងារនៅទីនោះដែលទើបតែបញ្ឈប់ការ ងារ
បន្ទាប់មានការប៉ះសម្តីគ្នា មួយបានកើតឡើងនៅយប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥កន្លងទៅ
បុគ្គលរូបនោះបានទម្លាយ នៃអគារអនឡាញកំពស់១៨ជាន់ ស្ថិតនី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បុគ្គលិកម្នាក់ដែលបំរើនោះ
បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ស៊ីអេចអ យើងថា ប្រាក់ខែរបស់ប្អូនក្នុង មួយខែ ចំនួន៣០,០០០បាត(បីម៉ឺនបាត) បន្ទាប់មានការប៉ះសម្តីគ្នា
ជាមួយមេគ្រប់គ្រង ដែលជាជន ជាតិចិន ប្អូនក៏សម្រេចចិត្តសុំឈប់ពីការងារតែម្តង
បើយោងតាមការបញ្ជាក់បន្ថែម
របស់បុគ្គលឈ្មោះ (ឡ.ម) បានរៀបរាប់ថាអគារបង្កប់ល្បែងអនឡាញខុសច្បាប់ នេះ មានជនជាតិថៃ
ច្រើនជាងគេ ប្រហែល៦០% ជនជាតិ ឥណ្ឌូនេស៊ីនិងជនជាតិចិន រួមទាំងខ្មែរ ដែល
បំរើការងារនៅទីនោះ ចំនួន៤០% ដោយជនជាតិចិន
គឺជាថៅកែធំ ។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។
អង្គភាពសារព័ត៌មានយើងសង្ឍឹមថា
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុង
ប៉ោយប៉ែតគួរតែចាត់មន្ត្រីជំនាញ ត្រួតពិនិត្យ ជនបរទេសទាំងនោះ ប្រើប្រាស់លិខិតឆ្លង
ដែនប្រភេទអ្វី តើបំរើការងារនៅក្រុមហ៊ុនណា? តើជនបរទេសទាំងនោះ បានបំពេញបែបបទត្រឹមត្រូវ
ក្នុងការរស់នៅប្រទេសកម្ពុជាយើងដែរឬទេ?
អង្គភាពសារព័ត៌មាន ស៊ីអេចអ
បានធ្វើបទសម្ភាសន៍ ជាមួយលោក នួន ស៊ីណា ប្រធានមន្ទីរ ការងារនិងបណ្តុះបណ្តាល
វិជ្ជាជីវ:ខេត្តបន្ទាយមានជ័យ តាមរយះទូរស័ព្ទលេខ
086
508 008 ខលចូលតែលោក មិនបានលើក។
ដោយឡែក
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី
ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវ: និងចុះអធិការកិច្ច
ចំពោះអគារខាងលើដោយក្តីអនុគ្រោះ។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ចុះ
ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើង
និងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោក ឧត្តមសេនីយ៍ទោ
សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល ខេត្តព្រមទាំងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន
មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្តី្រជំនាញ
ចុះរដ្ឋបាលត្រួតពិនិត្យ ទីតាំងខាងលើផងទាន ។
អង្គភាពអ្នកសារព័ត៌មានយើង
សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះស៊ើបអង្គេត ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងស្នើសុំដល់
ឧត្តមសេនីយ៍ឯក សៀង សេន
ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច
ចំពោះទីតាំងខាងលើផងទាន។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ ចុះ
ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា
អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ
ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
យោងបទបញ្ចាលេខ:០១
ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ
រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online
Scams) ឱ្យបានម៉ឺងម៉ាត់បំផុត
និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត
ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា
មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227សូមអរគុណ។


.jpg)











Post a Comment