លោកឧកញ៉ា អ៊ឹង ម៉េងតឹក ម្ចាស់កាស៊ីណូខ្នាតយក្ស សង្ស័យថាលួចបង្កប់ល្បែងអនឡាញ ខុសច្បាប់ នៅក្រុងប៉ោយប៉ែតនិងជាកន្លែងសំរាប់អោយជនបរទេសស្នាក់នៅតែម្តង វគ្គ៦

 

ផ្សាយចេញនៅថ្ងៃទី ០ខែសីហាឆ្នាំ២០២៥

ក្រុងប៉ោយប៉ែត៖កាស៊ីណូអូរនាង អន្តរជាតិ ស្ថិតនៅភូមិ ទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងបើកដំណើរការ លេងល្បែងស៊ីសងស្របច្បាប់ ស្របច្បាប់( មែនឬអី?) នេះបើយោងតាមបទសម្ភាសន៍ លោក ឧញ្ញ៉ា អ៊ឹង ម៉េងតឹក បានបញ្ជាក់ថាអ្នកសារព័ត៌មានស៊ីអេចអយើងថា មានអ្នកចែកបៀរ និងអ្នកសំអាត ជាជនជាតិខ្មែរ សរុបទាំងអស់ ជិត៦០០នាក់ និងមិនអនុញាតអោយ ប្រជាពលរដ្ឋខ្មែរចូលលេងនោះទេ(មែនឬអី?) គឺ ទទួលស្វាគមន៍ តែជនបរទេសតែប៉ុណ្ណោះ (មែនឬអី?) ។ដោយរយះពេលកន្លងមក មានបុគ្គលខ្លះបើកកន្លែងជល់មាន់ ដោយយកឈ្មោះលោកទៅប្រើ(មែនឬអី?) កាស៊ីណូមួយកន្លែងនេះបើក ល្បែងស៊ីសងជាច្រើនប្រភេទ បើមិនដូចឆ្នោះមាន ប្រាក់ឯណា បើកអោយបុគ្គលិក  ជិត៦០០នាក់?

 យោងតាមការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មានយើង ដែលចុះថតយករូបភាពដោយផ្ទាល់ តាំងពីឆ្នាំ២០២៣មកម្ល៉េះ នៅក្នុងនោះ មានជនជាតិថៃ ចិន ឥណ្ឌូនេស៊ី និងនេប៉ាល់ បានធ្វើការនិងស្នាក់នៅទីកន្លែងនោះ បុគ្គលិកដែលបំរើការងារ យ៉ាងហោចណាស់ ចំនួនភ្អៀវមិនក្រោម១០០០នាក់ក្នុងមួយថ្ងៃ

ក្នុងការចូលលេងល្បែងនៅទីនោះ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ បុគ្គលិកបំរើការងារនៅទីនោះ មិនសូវឃើញចេញចូលឬប្តូរវេនធ្វើការ ដូចអ្វីដែលលោក បានប្រាប់នោះឡើយ ប្រសិនបើកាស៊ីណូ មួយកន្លែងនេះ មិនបង្ក្រប់អនឡាញខុសច្បាប់  ហេតុអ្វីបានជាមានជនជាតិជាច្រើនស្នាក់នៅទីនោះ ។

អង្គភាពសារព័ត៌មានយើងសង្ឍឹមថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុង ប៉ោយប៉ែតគួរតែចាត់មន្ត្រីជំនាញ ត្រួតពិនិត្យ ជនបរទេសទាំងនោះ ប្រើប្រាស់លិខិតឆ្លង ដែនប្រភេទអ្វី តើបំរើការងារនៅក្រុមហ៊ុនណា? តើជនបរទេសទាំងនោះ បានបំពេញបែបបទត្រឹមត្រូវ ក្នុងការរស់នៅប្រទេសកម្ពុជាយើងដែរឬទេ?

 

អង្គភាពសារព័ត៌មាន ស៊ីអេចអ បានធ្វើបទសម្ភាសន៍ ជាមួយលោក នួន ស៊ីណា ប្រធានមន្ទីរ ការងារនិងបណ្តុះបណ្តាល វិជ្ជាជីវ:ខេត្តបន្ទាយមានជ័យ តាមរយះទូរស័ព្ទលេខ  086 508008លោកបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងថា ចាំបន្តិតសិនលោកនិងឆែកអោយ ដោយសារលោកជាប់បើកឡាន បើគិតមកដល់ពេលនេះលោក នួន ស៊ីណា ប្រធានមន្ទីរ ការងារខេត្ត នៅតែរក្សាភាព ស្ងៀមស្ងាត់ ហាក់បីដូចជាមានរឿងបិទបាំង ឬមួយត្រូវថ្នាំសណ្តំ ម្ចាស់កាស៊ីណូទៅហើយ អង្គភាពសារព័ត៌មាន ស៊ីអេចអ នៅតែរងចាំទទួលចម្លើយ ច្បាស់លាស់ ដើម្បីផ្សព្វផ្សាយជាសាធារណ:  

ដោយឡែក អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវ: និងចុះអធិការកិច្ច ចំពោះអគារខាងលើដោយក្តីអនុគ្រោះ។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មានយើង និងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឯកឧត្តម អ៊ុំ រាត្រី  អភិបាលនៃគណៈអភិបាលខេត្ត និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល ខេត្តព្រមទាំងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្តី្រជំនាញ ចុះរដ្ឋបាលត្រួតពិនិត្យ ទីតាំងខាងលើផងទាន ។

ទីតាំងកាស៊ីណូ អូរនាង អន្តរជាតិ ដែលអង្គភាពសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត កំពុងដាក់ការសង្ស័យថា មានការបង្កប់លួចបើកល្បែង អនឡាញខុសច្បាប់  បើយោង សេចក្តីរាយការណ៍ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន មានជនអន្តោប្រវេសន៍ជនជាតិចិន ថៃ ឥណ្ឌូនេស៊ី នេប៉ាល់ មានអ្នកខ្លះប្រើប្រាស់ លិខិតឆ្លងដែនប្រភេទទេសចរណ៍ មកបំរើការងារនៅទីកន្លែងនោះ និងមានបុគ្គលខ្លះ មិនមានលិខិតឆ្លងដែននោះទេ  ចំឡែកប្រជាពលរដ្ឋខ្មែរ  ចូលលេងល្បែងស៊ីសងខុសច្បាប់ យោងលិខិតនិងច្បាប់នៃការអនុញាត បង្កើតកាស៊ីណូ ។

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ដោយក្តីអនុគ្រោះ ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

 

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227សូមអរគុណ។






















Powered by Blogger.