អាជ្ញាធរកំពង់ចាម ចាប់បានរថយន្ត១គ្រឿង ដែលដឹកសាច់បង្កកជិត ៤តោន ពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាត

 



កំពង់ចាម៖ កាលពីយប់ថ្ងៃទី២១ ខែកក្កដា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម ចុះឃាត់ចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម។

 

សាច់សត្វបង្កកទាំងនោះ រួមមាន ស្បែកជ្រូក ជេីងជ្រូក ចំនួន១៨៧កេស ស្មើនឹង២២៤៨គីឡូក្រាម និងហតដកសាច់មាន់ចំនួន ៣១បាវ ស្មើនឹង ១៥៥០គីឡូក្រាម។ បេីតាមលោក ហ៊ុន សារ៉ាត់ រថយន្តខាងលើ បានដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ 


បច្ចុប្បន្នក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕






Powered by Blogger.