កាស៊ីណូអូរនាង ស្ថិតនៅក្រុងប៉ោយប៉ែត របស់លោក ឧកញ៉ា អ៊ឹង ម៉េងតឹក មានបុគ្គលិក ជិត៦០០នាក់ រងចាំទទួលស្វាគមន៍ ភ្ញៀវអន្តរជាតិ ក្នុងការកំសាន្តអារម្មណ៍ដោយលោកបានបញ្ចាក់ថា ជាកាស៊ីណូស្របច្បាប់ វគ្គ៤

 


ផ្សាយចេញនៅថ្ងៃទី ២២ខែកក្កដាឆ្នាំ២០២៥

ក្រុងប៉ោយប៉ែត៖កាស៊ីណូអូរនាង ស្ថិតនៅភូមិ ទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងបើកដំណើរការ លេងល្បែងស៊ីសងស្របច្បាប់នេះបើយោងតាមបទសម្ភាសន៍ លោក ឧញ្ញ៉ា អ៊ឹង ម៉េងតឹក បានបញ្ជាក់ថាអ្នកសារព័ត៌មានស៊ីអេចអយើងថា មានអ្នកចែកបៀរ និងអ្នកសំអាត ជាជនជាតិខ្មែរ សរុបទាំងអស់ ជិត៦០០នាក់ និងទទួលស្វាគមន៍ តែជនបរទេសតែប៉ុណ្ណោះ ។

អគារដ៏ស្កឹមស្កៃមួយកន្លែងនេះ មានម្ចាស់គ្រប់គ្រង ដោយលោកឧញ្ញ៉ា អ៊ឹង ម៉េងតឹក  លោកបានបញ្ជាក់ ទៀតថា លោកមិនអនុញ្ញាតអោយជនជាតិខ្មែរចូលលេងនោះទេ  ដោយរយះពេលកន្លងមក មានបុគ្គលខ្លះបើកកន្លែងជល់មាន់ ដោយយកឈ្មោះលោកទៅប្រើ ដោយលោកមិនបានដឹងអ្វីទាំងអស់ លោកបន្ថែមទៀតថា កាស៊ីណូរបស់លោក ទើបបើកដំណើរការបានត្រឹមតែប្រាំមួយ ប្រាំពីរខែតែ ប៉ុណ្ណោះ នេះបើយោងតាមសម្តីរបស់លោក ឧញ្ញ៉ា ប៉េង តឹកបានប្រាប់សារព័ត៌មានយើង ។

 យោងតាមការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មានយើង ដែលចុះថតយករូបភាពដោយផ្ទាល់ តាំងពីឆ្នាំ២០២៣មកម្ល៉េះ នៅក្នុងនោះ មានជនជាតិថៃ ចិន ឥណ្ឌូនេស៊ី និងនេប៉ាល់ បានធ្វើការនិងស្នាក់នៅទីកន្លែងនោះ បុគ្គលិកដែលបំរើការងារបើយោងតាមបទសម្ភាសន៍ ជាមួយលោក ឧញ្ញ៉ា ជិត៦០០នាក់ ស្មើនិងភ្ញៀវ ដែលមកលេងបៀរការ៉ាត់ ជាប្រចាំ ថ្ងៃ មិនក្រោម ២០០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ បុគ្គលិកបំរើការងារនៅទីនោះ មិនសូវឃើញចេញចូលឬប្តូរវេនធ្វើការ ដូចអ្វីដែលលោក បានប្រាប់នោះឡើយ ។

អង្គភាពសារព័ត៌មានយើងសង្ឍឹមថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុង ប៉ោយប៉ែតគួរតែចាត់មន្ត្រីជំនាញ ត្រួតពិនិត្យ ជនបរទេសទាំងនោះ ប្រើប្រាស់លិខិតឆ្លង ដែនប្រភេទអ្វី តើបំរើការងារនៅក្រុមហ៊ុនណា? តើជនបរទេសទាំងនោះ បានបំពេញបែបបទត្រឹមត្រូវ ក្នុងការរស់នៅប្រទេសកម្ពុជាយើងដែរឬទេ?

អង្គភាពសារព័ត៌មាន មិនអាចសុំការបំភ្លឺពី លោក នួន ស៊ីណា ប្រធានមន្ទីរ ការងារនិងបណ្តុះបណ្តាល វិជ្ជាជីវ:ខេត្តបន្ទាយមានជ័យ បានទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង។

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវ: និងចុះអធិការកិច្ច ចំពោះអគារខាងលើដោយក្តីអនុគ្រោះ។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មានយើង និងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឯកឧត្តម អ៊ុំ រាត្រី  អភិបាលនៃគណៈអភិបាលខេត្ត និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល ខេត្តព្រមទាំងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្តី្រជំនាញ ចុះរដ្ឋបាលត្រួតពិនិត្យ ទីតាំងខាងលើផងទាន ។

ទីតាំងកាស៊ីណូ អូរនាង បែបអន្តរជាតិ ដែលអង្គភាពសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត កំពុងដាក់ការសង្ស័យថា មានការបង្កប់លួចបើកល្បែង អនឡាញខុសច្បាប់  បើយោង សេចក្តីរាយការណ៍ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន មានជនអន្តោប្រវេសន៍ជនជាតិចិន ថៃ ឥណ្ឌូនេស៊ី នេប៉ាល់ មានអ្នកខ្លះប្រើប្រាស់ លិខិតឆ្លងដែនប្រភេទទេសចរណ៍ មកបំរើការងារនៅទីកន្លែងនោះ និងមានបុគ្គលខ្លះ មិនមានលិខិតឆ្លងដែននោះទេ  ចំឡែកប្រជាពលរដ្ឋខ្មែរ  ចូលលេងល្បែងស៊ីសងខុសច្បាប់ យោងលិខិតនិងច្បាប់នៃការអនុញាត បង្កើតកាស៊ីណូ ។

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ដោយក្តីអនុគ្រោះ ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

 យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227សូមអរគុណ។




















Powered by Blogger.