កាស៊ីណូអូរនាង ស្ងិតនៅក្រុងប៉ោយប៉ែត របស់លោក ប៉េងតឹក កំពុងអង្រូនចិត្ត ប្រជាពលរដ្ឋខ្មែរចូលកំសាន្ត សូមមន្ត្រីសមត្ថកិច្ចជួយត្រួតពិនិត្យផងទានវគ្គ៣
ផ្សាយចេញនៅថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២៥
ក្រុងប៉ោយប៉ែត៖កាស៊ីណូអូរនាង ស្ងិតនៅភូមិ ទួលពង្រ សង្កាត់អូរឬស្សី
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកដំណើរការ លេងល្បែងស៊ីសងខុសច្បាប់
និងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ
ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច
ល្បីតៗគ្នាថា ម្ចាស់ទីតាំងខាងលើ មានខ្នងបង្អែកក្រាស់។
អគារដ៏ស្កឹមស្កៃមួយកន្លែងនេះ មានម្ចាស់គ្រប់គ្រង ឈ្មោះលោក ប៉េង តឹក
នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ
ចំនួនពីរវគ្គមកហើយដែរ តែនៅរក្សាភាពស្ងៀមស្ងាត់។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ចុះ
ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា
អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើង និងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឯកឧត្តម អ៊ុំ
រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោក
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល ខេត្តព្រមទាំងលោកឧត្តមសេនីយ៍ត្រី បោន
ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្តី្រជំនាញ
ចុះរដ្ឋបាលត្រួតពិនិត្យ ទីតាំងខាងលើផងទាន ។
នៅក្នុងនោះ បើយោង សេចក្តីរាយការណ៍ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន
មានជនអន្តោប្រវេសន៍ជនជាតិចិន ថៃ ឥណ្ឌូនេស៊ី នេប៉ាល់ មានអ្នកខ្លះប្រើប្រាស់
លិខិតឆ្លងដែនប្រភេទទេសចរណ៍ មកបំរើការងារនៅទីកន្លែងនោះ និងមានបុគ្គលខ្លះ មិនមានលិខិតឆ្លងដែននោះទេ ចំឡែកប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងខុសច្បាប់ យោងលិខិតនិងច្បាប់នៃការអនុញាត
បង្កើតកាស៊ីណូ ។
អង្គភាពអ្នកសារព័ត៌មានយើង
សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះស៊ើបអង្គេត ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងស្នើសុំដល់
ឧត្តមសេនីយ៍ឯក សៀង សេន
ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច
ចំពោះទីតាំងខាងលើផងទាន។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ
ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
យោងបទបញ្ចាលេខ:០១
ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ
រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online
Scams) ឱ្យបានម៉ឺងម៉ាត់បំផុត
និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត
ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា
មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227សូមអរគុណ។



.jpg)












Post a Comment