លោក ប៉ុលចន្ថា មេព្រៃស្រុក វាលវែង មិនបង្ក្រាបបទល្មើសនោះទេ គ្រាន់តែឧ្យក្រុមឈ្មួញមួយចំនួនផ្អាកសកម្មភាព មួយរយះពេលខ្លី ចាំមើលសិន ក្រែងរឿងបានស្ងប់ស្ងាត់ វគ្គ២
ខេត្តពោធិ៍សាត់:អង្គភាពសារព័ត៌មានយើងបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅថ្ងៃទី
២៦ ខែមិថុនាឆ្នាំ ២០២៥ ឈានចូលថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៥ នៅវេលាម៉ោង ១១:00 យប់រហូតដល់ម៉ោង ៣ ជិតភ្លឺ
មានរថយន្តជាច្រើនគ្រឿងនិងចូលទៅដឹកនៅឈើដើម្បីយកចេញទៅប្រទេសវៀតណាម។
ដោយប្រជាពលរដ្ឋលើកឡើងថាពួកឈ្មួញទាំងអស់នោះមានខ្នងបង្អែកជាមន្ត្រីមេព្រៃស្រុកវាវែងដែលមានឈ្មោះប៉ុលចន្ថាទៀតផង
តើវាពិតដែលឬយ៉ាងណា?ហេតុអ្វីបានជាលោក ប៉ុល ចន្ថា មានឥទ្ធិពលខ្លាំងម្ល៉េះ ?
បន្ទាប់ពីអង្គភាពសារព័ត៌មានយើងចុះទៅដល់ទីតាំងរបស់ក្រុមឈ្មួញដែលកំពុងបញ្ចេញសកម្មភាព
ដែលមានទីតាំងនៅ ភូមិប្រមោយឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ ហើយប្រហែលជាក្រុម
ឈ្មួញទាំងនោះ ដឹងថាមានអង្គភាពសារព័ត៌មានកំពុងចុះប្រម៉ាញ់ដើម្បីផ្សព្វផ្សាយព័ត៌មាន
ទើបពួកគេមិនទាន់លើកឈើដាក់លើរថយន្តនោះទេ ដោយឡែកឈើទាំងនោះ បំបែកជាគំនរតូចៗដាក់នៅតាមដងផ្លូវ
។
យោងតាមប្រភពពីប្រជាពលរដ្ឋ
ដែលរស់នៅទីកន្លែងនោះបានប្រាប់ អង្គភាពសារព័ត៌មានយើងថាក្រុមឈ្មួញទាំងនោះគាត់ស្គាល់ទាំងអស់ហ្នឹង
ទី១
ឈ្មោះងងឹតនៅភូមិផ្ចឹកជ្រុំរីទី២ឈ្មោះរ៉េតដែលរស់នៅភូមិឈើទាលជ្រុំជាកូនចៅឈ្មោះណនទី៣
ឈ្មោះភារស់នៅភូមិកោះអូរមួយ
អូពីរទិញឱ្យឈ្មោះណនគេមានទំនាក់ទំនងល្អជាមួយមន្ត្រីជំនាញជាពិសេសមេព្រៃនៅស្រុកវាលវែងតែម្តង
។
គួររំលឹកផងដែរថាការកន្លងទៅប្រមាណជាងប៉ុន្មានខែមុនគឺរថយន្តរបស់ឈ្មួញទាំងអស់នោះត្រូវបានសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនបានចំនួន
៣គ្រឿងនិងរក្សាទុកចាត់ការតាមរតិវិធីហើយក្នុងនោះផងដែរ។
នៅក្នុងនោះ
អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីសំណាក់លោក ប៉ុលចន្ថាទេ ដោយសារ
ទំនាក់ទំនងទៅលោក តាមរយ:ទូរស័ព្ទលេខ ០១២២១១៩៤៩ លោកមិនលើកទូរស័ព្ទ ។
អង្គភាពសារព័ត៌មានយើងស្នើសុំ
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់
និងជាគណៈមេបញ្ជាការឯកភាពខេត្ត
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ករណីខាងលើដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងថាឯកឧត្តម ទិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
គួរចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ករណីខាងលើដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់
ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ
ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត រឿងនេះដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment