ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី៤-៦ ខែកក្កដា ឆ្នាំ២០២៥
👉ឯកឧត្តម ហាន កុសល ប្រធាន ស.ស.យ.ក. ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ ស.ស.យ.ក. ខេត្តកំពង់ចាម ។
👉លោកជំទាវ អនហេង លក្ខិណា អនុប្រធាន ស.ស.យ.ក. ខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងកម្មវិធី “បរិច្ចាគឈាម សង្គ្រោះជីវិត” ជាដំណើរការអនុវត្តគម្រោង “កម្ពុជាក្នុងបេះដូងខ្ញុំ” របស់ក្លឹប “មនសិការពលរដ្ឋល្អ ខេត្តកំពង់ចាម” ថ្នាក់ទី១១ ប្រចាំវិទ្យាល័យព្រះសីហនុ ដោយសហការជាមួយមន្ទីរពេទ្យ ខេត្តកំពង់ចាម ។
👉ស.ស.យ.ក. ឃុំគរ និងវិទ្យាល័យហ៊ុន សែន គរ បាននិមន្តព្រះសង្ឃ និងអញ្ជើញលោមេឃុំ លោកមេប៉ុស្តិ៍ អ្នកស្រីប្រធានមណ្ឌលសុខភាពគរចូលរួមប្រជុំបូកសរុបការងារប្រចាំត្រីមាសទី២ របស់ ស.ស.យ.ក. ឃុំនៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែនគរ ឃុំគរ ស្រុកព្រៃឈរ ។
👉លោក ហេង សាន ប្រធាន ស.ស.យ.ក. ឃុំកោះសូទិនបានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរភូមិទី៩ និងភូមិទី១២ បានចុះរុះរើផ្ទះប្រជាពលរដ្ឋជួបការលំបាក ១គ្រួសារ ឈ្មោះ មុត ស្រេង និងឈ្មោះ ជា សារឿន រស់នៅភូមិទី៩ ឃុំកោះសូទិន ដើម្បីសាងសង់ផ្ទះឈើថ្មីជូនគាត់មានលើផ្ទៃដីទីតាំងចាស់ដដែល ។
👉 លោក ម៉ាត់ សាលី សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ស្រុកស្ទឹងត្រង់ បានចុះសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋជួបការលំបាក កំពុងសម្រាកព្យាបាលជំងឺ និងបាននាំយកអង្ករចំនួន ១០០គីឡូ គ្រឿងឧបភោគ បរិភោគ សម្ភារៈផ្ទះបាយ និងថវិកាចំនួន ១៥០,០០០៛ (ដប់ប្រាំម៉ឺនរៀល) ក្រោមការឧបត្ថមពីសប្បុរសជនម៉ាឡេស៊ី តាមរយៈអូស្តើស រ៉សេត ពិន កទៀត ស្ថិតនៅក្នុងភូមិ ទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ព្រមទាំងបាននាំយកសម្ភារៈមួយចំនួនរួមមានថវិកាចំនួន ៣០០,០០០៛ និងទេយ្យទាន ដើម្បីចូលរួមបុណ្យគម្រប់៧ថ្ងៃ លោកស្រី សុខា សុខុម ប្រជាពលរដ្ឋ ស្ថិតនៅភូមិសន្ទិចកើត ឃុំដងក្តារផងដែរ ។
👉លោក ច្រិច ឆេងលាង ស.ស.យ.ក. ឃុំបុសខ្នុរបានចូលរួមធ្វើអនាម័យសម្អាតបរិស្ថានជារៀងរាល់ថ្ងៃ ជាមួយក្រុមហ៊ុនស៊ិនទ្រី នៅបរិវេណផ្សារបុសខ្នុរ និងតាមដងផ្លូវនានានៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!ពីខ្ញុំបាទ ហាន កុសល
Post a Comment