គណៈបញ្ជាការក្រុងប៉ោយប៉ែត សួរសុខទុក្ខនិងនាំយកស្បៀង ថវិកាជូនដល់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោគ៨៩១

 



នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈបញ្ជាការក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក គាត ហ៊ុល អភិបាលក្រុង លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុង រួមនឹងមន្រ្តីនៃរដ្ឋបាលក្រុងប៉ោយប៉ែត ជាច្រើនរូបទៀត អញ្ជើញចុះសួរសុខទុក្ខនិងនាំយកស្បៀង ថវិកាជូនដល់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោគ៨៩១ ។

គ្រឿងឧបភោគបរិភោគ ឱកាសនោះរួមមាន÷

- អង្ករចំនួន៥០០គីឡូ

-មីចំនួន៣០កេះ

-ទឹកសុទ្ធចំនួន៥០កេស និងថវិកាមួយចំនួន

ក្នុងនោះលោកអភិបាលក្រុងបានសម្តែងនូវការកោតសសើរដល់កម្លាំងការពារព្រំដែន៨៩១ ដែលកន្លងមកបានសហការជាមួយរដ្ឋបាលក្រុង មិនថាការងារតូចឬធំនោះឡើយ ជាពិសេសការងារជួយសង្រ្គោះ និងការការពារផ្នែកសន្តិសុខជូនប្រជាពលរដ្ឋ ៕












Powered by Blogger.