លោក លី សុវណ្ណារិទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)) វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារបន្ត និងការរៀបចំកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TEVTDAY)លើកទី៨ របស់គណៈកម្មការបណ្ដុះបណ្ដាលខេត្ត(PTB) ក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោកស្រី សំរិទ្ធ សូរ្យជាតិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត លោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥។
លោកស្រី សំរិទ្ធ សូរ្យជាតិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត បានឱ្យឡើងរាយការណ៍អំពីវឌ្ឍនភាពរបស់វិទ្យាស្ថាននិងលើកទិសដៅបន្តសម្រាប់ការបណ្ដុះបណ្ដាលកម្មវិធី១.៥លាននាក់ ក្នុងនោះដែរលោកស្រីបានលើកពីបញ្ហាប្រឈមនិងសំណូមពរទៅដល់អាជ្ញាធរក្រុង ស្រុក និងម្ចាស់ក្រុមហ៊ុនសហគ្រាស យានដ្ឋាន នៅក្នុងខេត្តបន្ទាយមានជ័យ។ដើម្បីពិភាក្សាយន្តការនៃការជ្រើសរើសសិស្សឲ្យមានចំណាប់អារម្មណ៍ចូលសិក្សាលើជំនាញបច្ចេកទេសឲ្យបានកាន់តែច្រើនជាងមុន និងដោះស្រាយជាមួយកម្មវិធីសិក្សាឲ្យស្របទៅនឹងតម្រូវការរបស់ក្រុមហ៊ុនសហគ្រាសដែលពួកគាត់ចង់បាន។
លោកស្រី សំរិទ្ធ សូរ្យជាតិ បានបញ្ជាក់ថា៖ សិស្សកំពុងសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឆ្នាំ២០២៥ មានចំនួនសិស្សសរុប ៩២០នាក់ ស្រី២១២ សិស្សគោលដៅសរុប ៣១០នាក់ ស្រី ១០១នាក់។ សិស្សទូទៅសរុប ៦១០នាក់ ស្រី ១០១នាក់។
ថ្លែងនៅក្នុងឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា៖ គោលបំណងចម្បងនៃការគ្រោះយោបល់នាថ្ងៃនេះគឺដើម្បី៖១,កំណត់អត្តសញ្ញាណជ្រើសរើសសិស្សក្នុងកោលដៅនិងក្រៅប្រព័ន្ធ។២,ពិភាក្សាបង្កើតអោយមានជនបង្គាលឃុំក្នុងកម្មវិធី១.៥លាននាក់(1.5M)។៣,ការផ្សព្វផ្សាយកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន។
លោក អភិបាលរងខេត្តបានធ្វើការថ្លែងអំណរអរគុណដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិ ភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ។កម្មវិធីបណ្តុះបណ្តាលនេះផ្តោតលើជំនាញ ចំនួន ៤៧ជំនាញ ក្នុងវិស័យអាទិភាពសំខាន់ៗចំនួន១០រួមមាន៖ (១) សំណង់, (២) អគ្គិសនី, (៣) អេឡិចត្រូនិក, (៤) បរិក្ខារត្រជាក់និងកម្ដៅ. (៥) កម្មន្តសាល, (៦) មេកានិកទូទៅរកមេកានិករថយន្ត, (៧) ទេសចរណ៍, (៨) សេវាកម្ម, (៩) កសិកម្ម និងកសិ-ឧស្សាហកម្ម, និង (១០) ធុរកិច្ច និងពត៌មានវិទ្យា។ ជាពិសេសដើម្បីធានាកម្មវិធីឲ្យទទួលបានប្រសិទ្ធផល ប្រសិទ្ធភាព ធានានិរន្តរភាព ស្របតាមគោលការណ៍ ឲ្យចប់ ឱ្យចេះ ឲ្យមានការងារ របស់សម្ដេចធិបតី៕
Post a Comment