ប្រជាពលរដ្ឋរស់នៅភូមិកោះថ្មី ស្នើសុំ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាលសូមមេត្តាត្រួតពិនិត្យ បច្ចេកទេសកំពុងចម្លងកោះថ្មី ដើម្បីរក្សាសុវត្តិភាព ក្នុងការធ្វើដំណើរ
ផ្សាយចេញនៅថ្ងៃទី
១៤ខែមិថុនាឆ្នាំ២០២៥
ស្រុកស្អាង : អង្គភាពអ្នកសារព័ត៌មានយើងបានទទួលសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ
នៅភូមិកោះថ្មី ឃុំ ខ្ពបស្រុកស្អាង ខេត្តកណ្តាល កាលពីម៉ោង៥ល្ងាចថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥
នៅចំណុច ស្ពានលេខ៣២ កំពុងចម្លងកោះថ្មី ។
បើយោងតាមសេចក្តីរាយការណ៍ ដែលធ្វើចរាចរឆ្លងកាត់
ទូកដរ បានបញ្ជាក់ប្រាប់អង្គភាពសារ ព័ត៌មានយើងថា បន្ទាប់ពី លោកស្រីឆាន់ កុសលបានក្លាយជាម្ចាស់ថ្មី
កំពុងចម្លងកោះថ្មី ទទួលនៅការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ ពោលគឺខ្វះការទទួលខុសត្រូវ
ខ្វះបទពិសោធន៍ក្នុងការ ចម្លង ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋ ទទួលនៅការខូចខាតព្រទ្យសម្បត្តិ
ធ្លាក់របោះរបរប្រើប្រាស់ ទៅក្នុងទន្លេ ដោយម្ចាស់ទូកដរមិនមានការទទួលខុសត្រូវ ។
ដោយឡែកបើយើងក្រឡេកមើល ចំណត ផ្លូវចូលនៃកំពុងចម្លងកោះថ្មី
នៅចំណុចគល់ស្ពាន៣២ ដែលសព្វថ្ងៃកំពុងតែធ្វើចរាចរ គឺមានសភាពតូចចង្អៀត ខ្វះការប្រុងប្រយ័ត្ន
ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្តិភាព ក្នុងការធ្វើដំណើរ
ប្រជាពលរដ្ឋរស់នៅភូមិកោះថ្មីក៏ដូចជាជនរងគ្រោះព្រទ្យសម្បត្តិ
ស្នើសុំ ដល់ឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្តាល
សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ បច្ចេកទេស ប័ណ្ណបើកបរ ទូកដរ និងឧបករប្រើប្រាស់មួយចំនួន
របស់ម្ចាស់ទូកដរកោះថ្មី ដើម្បីរក្សាសុវត្តិភាព ប្រជាពលរដ្ឋនិងអ្នកដំណើរ ឆ្លងកាត់ ដោយក្តីអនុគ្រោះ។
ដោយឡែក ករណីសុំណំរឿង កំពុងចម្លងកោះថ្មីនេះ
នៅមិនទាន់ចប់នៅឡើយនោះទេ យោងឯកសារ ដែលបញ្ជាក់ ពីឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់នៅថ្ងៃទី០៧ខែកុម្ភះឆ្នាំ២០២៥
ជូនមកដល់លោកស្រី ហួត រតនា និងរងចាំ ដំណោះស្រាយ ពីសម្តេចអគ្គសេនាបតីតេជោ បន្តទៀត នៅក្នុងនោះលោកស្រី
ហួត រតនា បានដាក់ពាក្យ ស្នើសុំកិច្ចអន្តរាគមន៍ ពីខុទ្ធកាល័យសម្តេច នៅក្នុងអំឡុងខែឧសភានេះផងដែរ។
យោងសំណើរសុំ លោកស្រី ហួត រតនា
គោរពជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងត្រួតពិនិត្យ លោក ផែន
វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី នៅពេលនេះ នៅតែរក្សាភាពស្ងៀមស្ងាត់។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ
ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment