ទីតាំងល្បែងស៊ីសងខុសច្បាប់ ដុះស្លែមួយកន្លែង ក្នុងខណ្ឌចំការមនផ្លូវលេខ៤៧៤ នៅតែបង្កើនឥទ្ធិពល មិនញញើតច្បាប់ សូមបីតែ លោក ស្នងការរាជធានីភ្នំពេញ ក៏មិនហ៊ានប៉ះ

 


ផ្សាយចេញនៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២៥

រាជធានីភ្នំពេញ: ទីតាំងល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ មួយកន្លែងនេះលេងដុះស្លែ ទោះបីកំលាំងមន្ត្រីនគរបាលប្រចាំតំបន់ ធ្លាប់បានចុះបង្ក្រាបក្តី ក៏នៅតែបើកដំណើរការជាធម្មតា

បើយោងតាមការផ្សព្វផ្សាយនៃអង្គភាពអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ពីឥទ្ធិពលរបស់ម្ចាស់ទីតាំងដុះស្លែមួយកន្លែងនេះ អាចបញ្ជាក់បានថា ម្ចាស់ទីតាំងខាងលើ ពិតជាមានខ្នងបង្អែកដ៏រឹងមាំ គួរអោយកត់សម្គាល់ សូម្បីទេលោក ស្នងការនគរបាលរាជធានីភ្នំពេញ ក៏មិនហ៊ានប៉ះ

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មានយើងមានសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរអនុវត្តតាមចរាចរណែនាំ របស់នាយករដ្ឋមន្ត្រី ឬមួយយ៉ាងណា នៅក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន កំពុងដាក់ការសង្ស័យថា ការអនុវត្តច្បាប់ចំពោះមន្ត្រីប្រចាំតំបន់ បែបស្តុងដាពីរ

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។








Powered by Blogger.