តុលាការធម្មនុញ្ញថៃ នឹងពិចារណាសំណើពីសមាជិកព្រឹទ្ធសភា ៣៦ រូប សុំផ្អាកមុខតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី ១ កក្កដានេះ
នៅថ្ងៃទី27មិថុនានេះ កាសែតថៃ Bangkok Post បានផ្សាយថា តុលាការធម្មនុញ្ញថៃ នឹងពិចារណាសំណើពីសមាជិកព្រឹទ្ធសភា ៣៦ រូប សុំផ្អាកមុខតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី ១ កក្កដានេះ ក្រោយលេចធ្លាយសំឡេងនៃការសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយចោទថា នាយករដ្ឋមន្ត្រីបានធ្វើសកម្មភាពដែលរំលោភច្បាប់រដ្ឋធម្មនុញ្ញ ខ្វះសុចរិត និងបំពានសីលធម៌យ៉ាងធ្ងន់ធ្ងរ។ សមាជិកព្រឹទ្ធសភាស្នើឲ្យតុលាការស៊ើបអង្កេត និងផ្អាកតួនាទីរបស់ នាយករដ្ឋមន្ត្រី រហូតដល់មានការសម្រេចចុងក្រោយ។
ករណីនេះមានផលប៉ះពាល់នយោបាយខ្លាំង បើតុលាការទទួលយកញត្តិនេះ និងផ្អាកតួនាទីនាយករដ្ឋមន្ត្រី វានឹងផ្ញើសារដល់ស្ថានភាពនយោបាយ និងអាចប៉ះពាល់ដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ។
សូមបញ្ជាក់ថា ក្រុមព្រឹទ្ធសភាថៃអះអាងថា នាយករដ្ឋមន្ត្រី បានបំផ្លាញកិត្តិយសនាយករដ្ឋមន្ត្រី និងរំលោភអំណាច ដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួន។
អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ រួមផ្សាយការពារ និង ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment