សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យបិទច្រកព្រំដែនពីរជាប់ថៃ ខណៈកងទ័ពថៃបន្តប្រើវិធានការជាឯកតោភាគី
កាលពីយប់ថ្ងៃទី ២១ មិថុនា
២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានបញ្ជាឲ្យបិទច្រកព្រំដែនពីរកន្លែងនៅខេត្តឧត្តរមានជ័យ
ជាឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់កងទ័ពថៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧
មិថុនា ។
សម្តេចបានថ្លែងថា ឯកឧត្តម
អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ឱ្យដឹងថា កងទ័ពថៃភូមិភាគទី២
បានចេញលិខិតជូនដំណឹងអំពីការបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។
សម្តេចបានឯកភាពឲ្យភាគីកម្ពុជាបិទច្រកនេះជាអចិន្ត្រៃយ៍ផងដែរ ហើយបន្ថែមឲ្យបិទច្រកជាំ
នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅ និងជូនដំណឹងទៅភាគីថៃផងដែរ។
សម្តេចបានបញ្ជាក់ថា
កងទ័ពថៃបានប្រើវិធានការបិទច្រក និងកែប្រែម៉ោងបើកបិទ ដោយស្ថិតតែមួយភាគី
មិនគិតដល់ផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរឡើយ។
កម្ពុជាមិនមានបំណងបង្កការលំបាកដល់ប្រជាជននោះទេ
ប៉ុន្តែបើកងទ័ពថៃបន្តប្រើវិធីនេះដើម្បីដាក់សម្ពាធ គឺកម្ពុជាក៏ត្រៀមខ្លួនដែរ។
សម្តេចបានបញ្ជាក់ថា
វាជារឿងចម្លែកដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រី
ស្នើសុំឲ្យចរចាដើម្បីបើកច្រកវិញ តែពេលតែមួយ កងទ័ពថៃវិញបន្តបិទ
ឬកែសម្រួលម៉ោងតាមចិត្តដោយគ្មានការសម្របសម្រួល។ នេះបង្ហាញពីភាពខ្វះឯកភាព
និងគោលនយោបាយច្បាស់លាស់រវាងថ្នាក់ដឹកនាំនិងកងទ័ពរបស់ថៃ។
សម្តេចបានបញ្ជាក់ថា នៅកម្ពុជា
តាំងពីថ្នាក់ដឹកនាំជាតិរហូតដល់កងទ័ពជួរមុខ មានការអនុវត្តច្បាស់លាស់នៃបទបញ្ជា។
ក្នុងករណីនេះ កម្ពុជាមិនចាំបាច់ចរចារទ្វេភាគីឡើយ
ព្រោះបើថៃចង់ឲ្យស្ថានភាពប្រក្រតីវិញ គ្រាន់តែបើកច្រកវិញដូចស្ថានភាពមុនថ្ងៃទី ៧
មិថុនា ជាឯកតោភាគី។ កម្ពុជានឹងបើកច្រកវិញក្នុងរយៈពេលយ៉ាងយូរប្រាំម៉ោងក្រោយនោះ។
សម្តេចបានបញ្ជាក់ថា៖
នេះជាដំណោះស្រាយសាមញ្ញសម្រាប់ថៃ
ប្រសិនបើមានជំហរពិតប្រាកដចង់ឲ្យបើកច្រកព្រំដែនឡើងវិញ
ដោយមិនចាំបាច់ចរចាឬខាតពេលវេលាឡើយ។
អង្គភាពអ្នកសារព័ត៌មាន
ស៊ីអេចអ ធីវីអនឡាញ រួមផ្សាយការពារ និង
ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment