កម្ពុជា ក្នុងសករាជ តេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួត
«ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនតាំងពីចុងខែឧសភាមក
ប្រទេសថៃដែលកងទ័ពមានអំណាចជាងនាយករដ្ឋមន្ត្រី តែងតែប្រើវិធីគំរាម
និងដាក់សម្ពាធមកលើកម្ពុជាជានិច្ច។
ដំបូងឡើយកងទ័ពថៃបានសម្រេចបិទព្រំដែនជាឯកតោភាគី
បន្ទាប់មកគំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ិនធឺណិត ផ្តាច់ការនាំចូលទំនិញ
និងចុងក្រោយនេះ គេបានគំរាមឈប់នាំប្រេងសាំង និងហ្គាសមកកម្ពុជាក្រោមអំនួតថា
កម្ពុជានឹងវេទនាដោយសារពួកគេ។
អាប្បកិរិយាបែបមើលស្រាលកម្ពុជានេះកើតឡើងដោយសារកងទ័ពថៃ
និងអ្នកនយោបាយមួយចំនួន រួមទាំងក្រុមជ្រុលនិយមផង
លង់លក់ក្នុងអំនួតហើយមិនបានសិក្សាពីកម្ពុជាឱ្យបានច្បាស់ដែលធ្វើឱ្យពួកគេដើរមិនទាន់សភាពការណ៍។
ពួកគេនៅតែដក់ក្នុងអារម្មណ៍ថា
កម្ពុជាមានស្ថានភាពដូចកាលពីទសវត្សរ៍៨០នៅឡើយ ដែលរស់ដោយសារខ្យល់ដកដង្ហើមរបស់ថៃ។
ដូច្នេះ បើថៃដាក់សម្ពាធតែបន្តិច
កម្ពុជាច្បាស់ជាជួបការលំបាកហើយចុះញ៉មចំពោះពួកគេជាមិនខាន។
ប៉ុន្តែ
តាមរយៈវិធានការឆ្លើយតបរបស់កម្ពុជាជាបន្តបន្ទាប់រហូតដល់ការផ្អាកឈប់នាំប្រេង
និងឧស្ម័នទាំងស្រុងពីប្រទេសថៃ យោធា និងរាជរដ្ឋាភិបាលថៃចាប់ផ្តើមភ្លឺភ្នែក។
នៅត្រង់ថា កម្ពុជាមិនត្រឹមតែមិនបានរងសម្ពាធ និងមិនចុះញ៉មប៉ុណ្ណោះទេ
តែបែរជាដាក់ចេញវិធានការឆ្លើយតបវិញមុនពេលដែលថៃដាក់មកលើកម្ពុជាទៅទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងរំភើយថា កម្ពុជាមិនមែនជាអ្នកបង្កហេតុទេ
តែអាចកំដរថៃបានគ្រប់ស្នៀត។ ស្ថានភាពនេះកំពុងធ្វើឱ្យថៃខូចប្រយោជន៍យ៉ាងធំ
ហើយស្ថិតក្នុងស្ថានភាពទាល់ច្រក និងបាក់មុខ ហើយក៏នឹកចង់វិលថយក្រោយវិញ។
ប៉ុន្តែ
ដោយសារតែខ្លួនធ្លាប់តែមានអំនួត ដូច្នេះ ថៃត្រូវរកលេសណាមួយដែលបង្ហាញថា កម្ពុជាសុំចរចាដើម្បីបើកច្រកព្រំដែនឱ្យដំណើរការជាប្រក្រតីឡើងវិញ។
នេះគឺជាហេតុផលដែលនាយករដ្ឋមន្ត្រីថៃទូរស័ព្ទស្ងាត់ៗមកសម្តេចតេជោ ហ៊ុន សែន
ហើយព្យាយាមប្រើប្រាស់មនោសញ្ចេតនារាប់អានគ្នាដើម្បីទាក់ទាញឱ្យមានការចរចា។ ប៉ុន្តែ
កលល្បិចបែបនេះមិនអាចបន្លំភ្នែកអ្នកនយោបាយជើងចាស់ប្រកបដោយបទពិសោធន៍ជោគជាំដូចសម្តេចតេជោ
ហ៊ុន សែន បានឡើយ។
ពេលនេះថៃស្ថិតក្នុងស្ថានភាពជ្រុលក្បាលក្រពើ
ចង់ថយក្រោយវិញក៏មិនកើតព្រោះតែអំនួត តែបើបន្តបែបនេះទៅមុខទៀត
ការខាតបង់សេដ្ឋកិច្ចកាន់តែធំ ប្រជាពលរដ្ឋកាន់តែមិនសប្បាយចិត្ត
ខណៈផ្ទៃក្នុងនយោបាយកាន់តែវ៉ល់។
កម្ពុជាមិនបានបង្កហេតុទេហើយសន្សំតែសុខប៉ុណ្ណោះ
តែកម្ពុជាក៏មិនអនុញ្ញាតឱ្យថៃមើលស្រាលទៀតដែរ។ ផ្ទុយទៅវិញ
កម្ពុជាក្នុងសករាជតេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួតប្រសិនបើថៃហ៊ានប្រមាថ»៕
(ឯកឧត្តម ប៉ែន បូណា
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល)
អង្គភាពអ្នកសារព័ត៌មាន
ស៊ីអេចអ ធីវីអនឡាញ រួមផ្សាយការពារ និង
ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។
Post a Comment