ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទមួយកន្លែង នៅស្រុកម៉ាឡៃ និងចែកចាយទៅអោយភ្ញៀវតាមការកម្មង់ នៅមិនទាន់ដឹងថាមានច្បាប់ឬមួយយ៉ាងណានោះទេសូមមន្ត្រីជំនាញមេត្តាចុះត្រួតពិនិត្យ ផងទានវគ្គ១
ផ្សាយចេញនៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៥
ស្រុកម៉ាឡៃ : ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទដែលមានទីតាំងស្ថិតនៅ
ភូមិថ្មីឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងបើកដំណើរការចែកចាយទំនិញទៅដល់អតិថិជន ដែលកម្មង់ក្នុងការទៅលក់និងចែកចាយបន្ត
តាមបណ្តាលខេត្ត ដោយឃ្លាំងស្តុកទំនិញមួយនេះនៅមិនទាន់ដឹងថាជាក្រុមហ៊ុនអ្វីនោះទេ
។
ក្រោយពីអង្គភាពអ្នកសារព័ត៌មានយើងទទួលបានការជូនដំណឹង
ក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់តែម្តង និងថតសកម្មភាព រងយន្តដឹកទំនិញ ចេញពីឃ្លាំងស្តុកដែល ស្ថិតនៅ
ដូចការជូនដំណឹងខាងលើ ក្នុងការចែកចាយ សាច់បង្កកទាំងនោះ ។
អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសរចក្តីរាយការណ៍ជូនដល់គណៈមេបញ្ជាការឯកភាព
ឯកឧត្តម អ៊ុំ រាត្រី និង លោកឧត្តមសេនីយ៍ទោ
សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត
បន្ទាយមានជ័យ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចុះពិនិត្យ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា
(ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ
ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត
គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា
ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។
Post a Comment